Тёмный
No video :(

Lexus LX470 (1998-2007) អតីតស្តេចរថយន្ត SUV ឆក់យកបេះដូងប្រជាជនខ្មែរ! 

Square Car
Подписаться 25 тыс.
Просмотров 24 тыс.
50% 1

Topic: Lexus Lx470
I. Intro
Lexus Lx470 តារារះកាលពីជាង២០ឆ្នាំមុន កាលចេញដំបូងមានតម្លៃនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងជាង១០ម៉ឺនដុល្លារ! កាលជំនាន់នោះវាគឺ ជាអធិរាជលើដងវិថី!
ពាក្យថាភ្នំមួយខ្ពស់តែងតែមាននូវភ្នំមួយខ្ពស់ជាងហ្នឹងទៅទៀត ថ្វីត្បិតតែ Land Cruiser គឺជាស្ដេចរថយន្ត SUV ខ្នាតធំរបស់ Toyota ដែលមានវត្តមានឈរជើងលើទីផ្សារអស់កាលវេលាជាយូរមកហើយក្ដី
នៅពេល Lexus បានបញ្ចេញនូវ ត្រកូល LX មកកាន់ទីផ្សារដំបូង ជាពិសេសគឺទីផ្សារសហរដ្ឋអាមេរិក ពេលនោះ គឺសង្កេតថា មានសន្ទុះនូវការគាំទ្ររប្រៀបប្បីដូចជាទឹកបាក់ទំនប់
ប្រើប្រាស់នូវតួរខ្លួនជាមួយនឹង Land Cruiser ភាពធន់ សមត្ថភាពនៃការបើកបរនៅគ្រប់ស្ថានភាពផ្លូវ គឺមិនខុសពីគ្នាទេ
តែអ្វីដែលខុសគ្នា គឺជាការបំពាក់មកនូវបច្ចេកវិទ្យាទំនើប មុខងារពិសេសៗ រួមទាំងការរចនាប្រកបដោយប្រណិតភាព ដែលវាបានផ្ដល់ឱ្យដល់អ្នកប្រើប្រាស់ទាំងឡាយ នូវ ៖
- ប្រណិតភាព
- ផាសុកភាព
- និងសុវត្ថិភាព
ដែលយើងអាចនិយាយបានថា ជាការបំពេញបន្ថែមនូវចំណុច ដែលគួរបន្ថែមរបស់ Toyota Land Cruiser
II. Body
ក្រោមទម្រង់ជារថយន្ត SUV ខ្នាតធំ និងប្រណិតរបស់ Lexus LX470 គឺពិតជាបានឆក់យកបេះដូងអ្នកប្រើប្រាស់មិនតិចទេក្នុងទីផ្សារពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ!
សម្ដេចទ្រង់ ឯកឧត្តម លោកជំទាវ លោកលោកស្រី អ៊ំ ពូ មាមីង លោកតា លោកយាយ លោកអ្នកទាំងអស់គ្នានៅចាំបានទេ? កាលពីចន្លោះពីជាង១០ឆ្នាំ ទៅ២០ឆ្នាំមុន ថាតើ Lexus LX470 មានកិត្តិស័ព្ទល្បីប៉ុណ្ណា?
ដំណើរវិវត្តឥតឈប់ឈរនៃពេលវេលា ពាំានាំមកនូវការអភិវឌ្ឍន៍ជឿនលឿននៃបច្ចេកវិទ្យា LX470 បានផ្លាស់ប្តូរទៅជា LX570 ហើយរហូតមកទល់ពេល ដែលលោកអ្នកទាំងអស់គ្នាកំពុងតែទស្សនានូវវីដេអូនេះ គឺ LX570 ត្រូវបានជំនួសដោយ LX600 បាត់ទៅហើយ ដែលប្រើប្រាស់ម៉ាស៊ីនត្រឹមតែ V6 តែផលិតបានកម្លាំងរហួតដល់ទៅ ជាង៤០០សេស!
ទោះជាអ្វីមានការផ្លាស់ប្ដូរ តែអនុស្សាវរីយ៍នៅតែគង់វង្សដ៏ដែល! វីដេអូក្នុងវេលាដ៏មនោរម្យនេះ គឺជាការគាស់ក៏កាយរំលឹកអំពី Lexus LX470!
ជាការពិតណាស់ LX470 គឺស្ថិតនៅក្នុងជំនាន់ទី២ នៃត្រកូល LX ដែលជាអ្នកបន្តរវេណពី Lexus LX450 ដោយ 470 មានឆ្នាំផលិត ចាប់ពី ១៩៩៨ - ២០០៨
ពីឆ្នាំ១៩៩៨ - ២០០០ គឺមិនសូវជាមានការប្រើប្រួលច្រើនទេ ប៉ុន្ដែពីឆ្នាំ ២០០១ ទៅគឺជាចំណាប់ផ្ដើមនៃការអភិវឌ្ឍន៍ ជាពិសេសគឺចាប់ពីឆ្នាំ ២០០៤ រហូតដល់ឆ្នាំ ២០០៧!
LX470 មាននូវ ៖
- បណ្ដោយប្រវែង ៤៨៩០មម
- ទទឹង ១៩៤១មម
- គម្លាតកង់ ២៨៥០មម
- កម្ពស់ ១៨៤៩
ចំពោះការរចនា គឺមិនសូវជាមានភាពខុសគ្នាខ្លាំង ពី Toyota Land Cruiser នោះទេ បើនិយាយពីផ្នែកខាងក្រៅ គឺខុសត្រង់ចង្កៀងខាងមុខ ត្រូវបានបែងចែកចេញជា២ ថតផ្សេងពីគ្នា!
បើនិយាយពីផ្នែកខាងក្នុងវិញ គឺ LX470 បានបំពាក់មកជាមួយនឹងពូកស្បែកដែលមានគុណភាពខ្ពស់ ដែលផ្ដល់នូវផាសុកភាពក្នុងការអង្គុយ
ហ្វូមីកាឈើ បង្កើតនូវប្រណិតភាព ចង្កូតអូតូម៉ាតិច ប្រអប់ក្លាសេភេសជ្ជៈ រួមជាមួយនឹងបូមខ្យល់ តម្លើងទម្លាក់កម្ពស់អូតូម៉ាតិច
Lx470 គឺជាប្រភេទ រថយន្ត Fulltime 4WD ដែលមានបំពាក់មកនូវចង្កឹះលេខកាពីតាស់ ដែលស័ក្ដសមសម្រាប់ការប្រើប្រាស់បើកបរលើស្ថានភាពផ្លូវពិបាកៗ គួបផ្សំជាមួយនឹងការបំពាក់ជាមួយនឹងម៉ាស៊ីនសាំង V8 ដែលលេខកូដម៉ាស៊ីន 2UZ-FE ទំហំ 4.7L ដែលមានកម្លាំង 271HP និងកម្លាំងរមួល 427NM
ប្រអប់លេខមានជាជម្រើស
- ៤ វគ្គអូតូម៉ាតិច
- ៥ វគ្គអូតូម៉ាតិច
តម្លៃបច្ចុប្បន្ននៅក្នុងទីផ្សារកម្ពុជាមានចាប់ពី១ម៉ឺនក្រាស់ រហូតដល់ ជាង៥ម៉ឺនដុល្លារ ទៅតាមឆ្នាំផលិត ពណ៌ និងស្ថានភាពជាក់ស្ដែងនៃរថយន្ថ
III. Conclusion
តើបងប្អូនណាខ្លះគឺ Fan Lexus Lx470?

Опубликовано:

 

21 авг 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 6   
@measjohn6144
@measjohn6144 Год назад
ស្រលាញ់ត្រង់ថា lx 470ពាក់ ស្បែក ជើង 570 2019ស្អាត ណាស់
@lyyouhong8200
@lyyouhong8200 8 месяцев назад
Fan Lexus lx 470 តងពីតូច ពិសេស 2006
@chailychaily1751
@chailychaily1751 Год назад
@Dara_Cambodia
@Dara_Cambodia Год назад
ពន្ធប្រចាំឆ្នាំ?នឹង100គីឡូម៉ែតញាំសាំមាណលីត្រ?
@trabothgaming3558
@trabothgaming3558 Год назад
Land cruiser 2008 _ 2021 b
@bellyman6560
@bellyman6560 8 месяцев назад
ចង់បាន១គ្រឿងដែរLx470 ២០០៦-២០០៧
Далее
និយាយដើម Lexus LX470 1998-2007
11:45
Просмотров 53 тыс.
Luxes 470 year 2000 testing Drive
6:51
Просмотров 17 тыс.
HYDRAULIC PRESS VS ARMOR, USA AND RUSSIA
10:16
Просмотров 1 млн
Perfect work, Nissan Sylphy side collision repair
24:29