Luch Sne Luch Tuk/លួចស្នេហ៍លួចទុក្ខ - Tony Leajin/ថូនី លិជិន
#KhmerMusic Luoch Sneh Luoch Tuk លួចស្នេហ៍លួចទុក្
Music produced by Avid
Lyrics:
--------------------------------------------------
គេងព្រួយតែឯង រកថ្លែងមិនរួច
ព្រោះស្នេហ៍លាក់លួច លបស្រលាញ់គេ
លួចស្នេហ៍ លួចទុក្ខ ព្រួយឥតទំនេរ
តើអោយ ខ្ញុំរេគិតរបៀបណា?
ស្នេហ៍ខ្លាំង ទុក្ខខ្លាំង ភាន់ភាំងគំនិត
ក្តីស្នេហ៍ធំពិត ធំ ជាងសង្ខារ
ប្រះខ្នងគងខ្នើយ គេងកើយកាលណា
ឃើញ តែ ភក្រ្តាច្បាស់នៅមុខបង។
យល់មុខ ទុក្ខមក ដូចជាគេដាក់
ធ្ងន់ឡើងឥតស្រាក សោះឡើយ នួនល្អង
ទុក្ខស្នេហ៍ទុក្ខស្និទ្ធ ទុក្ខធំកន្លង
ជាតិនេះស្គាល់ម្តង ឆ្លងមិនផុតឡើយ។
តើធ្វើម្តេចទៅ អោយពៅយល់ចិត្ត
ថាប្រុសស្នេហ៍ស្និទ្ធ ឥតកែកន្តើយ
រាល់ថ្ងៃរៀមសឹង ដាច់ខ្យល់ស្លាប់ហើយ
អូនអើយ ប្រណីយល់ចិត្តបងផង។
------------------------------------------------------------
#TonyLeajin #លួចស្នេហ៍លួចទុក្ខ #LuchSneLuchTuk #KhmerSong #SinnSisamouth
12 сен 2024