Тёмный

ខ្មាន់កាំភ្លើងឧកញ៉ា ស្រី ស៊ីណា និងមនុស្ស២នាក់ទៀត ត្រូវបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីបាញ់ប្រហារ... 

FRESH NEWS
Подписаться 915 тыс.
Просмотров 107 тыс.
50% 1

ខ្មាន់កាំភ្លើងឧកញ៉ា ស្រី ស៊ីណា និងមនុស្ស២នាក់ទៀត ត្រូវបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅ
(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ជូនខ្មាន់កាំភ្លើងឧកញ៉ា ស្រី ស៊ីណា និងមនុស្ស២នាក់ផ្សេងទៀត ដែលម្នាក់ជាអ្នកដឹកទៅធ្វើសកម្មភាព និងម្នាក់ទៀតដឹកក្រោយធ្វើសកម្មភាពរួច ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់ ទាក់ទិនករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅ។
មនុស្ស២នាក់ផ្សេងទៀត ដែលត្រូវបញ្ជូនទៅតុលាការជាមួយឧកញ៉ាខ្មាន់កាំភ្លើង ស្រី ស៉ីណា ឈ្មោះ សាន សុខចំរើន អាយុ២៦ឆ្នាំ និងឈ្មោះ ទិន ទូច អាយុ២៦ឆ្នាំ ដែលពួកគេទាំងពីរនាក់នេះ ម្នាក់ជាអ្នកដឹកឧកញ៉ាទៅធ្វើសកម្មភាព និងម្នាក់ទៀតដឹកឧកញ៉ាក្រោយធ្វើសកម្មភាពរួច។ ដោយឡែក ស្ដ្រីឈ្មោះ សាន ស្រីពេជ្រ និងម្ដាយ សមត្ថកិច្ចជំនាញគ្រាន់តែហៅទៅសួរនាំប៉ុណ្ណោះ មិនបានបញ្ជូនទៅតុលាការឡើយ។
សូមជម្រាបថា ក្រោយទទួលដំណឹងដ៏រន្ធត់ នៃអំពើបាញ់ប្រហារពីសំណាក់ឧកញ៉ា ស្រី ស៉ីណា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់អោយបញ្ជូនមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដឹកនាំដោយលោកមេធាវី គី តិច ទៅជួប និងជួយទទួលការពារក្ដីតាមផ្លូវតុលាការ ជូនគ្រួសារជនរងគ្រោះ។
បន្ទាប់ពីលោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានដឹកនាំក្រុមទៅជួបផ្ទាល់ជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ ដល់ទីតាំងដែលកំពុងរៀបចំធ្វើបុណ្យសពខាងបុរស ស្ថិតក្នុងវត្តចាស់ ខណ្ឌជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខាភ្នំពេញ), ដោយនៅរសៀលថ្ងៃទី១៨ ខែមិថុនាដដែលនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន មួយក្រុមទៀត បានអញ្ជើញទៅដល់ទីតាំងបុណ្យសពភាគីខាងស្ត្រី នៅខេត្តកំពត។
ក្រុមគ្រួសាររបស់ជនរងគ្រោះភាគីខាងស្រ្តី មានក្ដីរំភើប និងបានគោរពថ្លែងអំណរគុណយ៉ាងក្រៃលែង ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់បញ្ជូន ផ្ដល់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ជួយការពារក្ដីជូនក្រុមគ្រួសាររបស់ពួកគាត់ដែលជាជនរងគ្រោះក្នុងអំពើបាញ់ប្រហារ។
សូមរំលឹកថា ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង២នាក់ផ្សេងទៀតរងរបួស។ ការស្លាប់របស់ជនរងគ្រោះទាំង២នាក់គូដណ្ដឹង ដែលត្រៀមចូលរោងការ នៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ បានបន្សល់នូវភាពសោកសៅយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។
ជនរងគ្រោះទាំង៤នាក់ ក្នុងហេតុការណ៍នេះ រួមមាន៖ ទី១៖ឈ្មោះឡុង លីសុង អាយុ២៧ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី២៖ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី៣៖ឈ្មោះ សុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ មុខរបរអ្នកថតរូប (រងរបួស) និងទី៤៖ឈ្មោះ ហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ មុខរបរអ្នកថតរូប (រងរបួសស្រាល)។ ពួកគេទាំង៤នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ដោយឡែក ខ្មាន់កាំភ្លើងដែលមានគោរមងារជាឧកញ៉ាទៀតនោះ ឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។ មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ កំពុងនៅក្នុងផ្ទះកើតហេតុ ស្រាប់តែខ្មាន់កាំភ្លើង ចូលមកសួរជនរងគ្រោះពីរឿងឈ្លោះគ្នាជាមួយក្រុមគ្រួសារ ពីរឿងហាលសំលៀកបំពាក់លើព្រំដី ហើយក៏មានទំនាស់ពាក្យសម្តីគ្នា ពេលនោះខ្មាន់កាំភ្លើង ក៏ដកអាវុធខ្លីម៉ាក បាញ់ទៅលើពួកជនរងគ្រោះជាច្រើនគ្រាប់តែម្ដង។
ក្រោយបាញ់ប្រហារ ខ្មាន់កាំភ្លើងបានបើករថយន្ដមួយគ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BL-9923 រត់គេចខ្លួនបាត់។ រំលងបានប៉ុន្មានម៉ោងក្រោយ កម្លាំងនគរបាលជំនាញ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាប់ខ្លួនខ្មាន់កាំភ្លើងបានត្រឡប់មកវិញ នៅចំណុចស្រុកអង្គស្នូល ខេត្តកណ្ដាល ដោយដកហូតបានរថយន្ដដែលជាមធ្យោបាយធ្វើដំណើរ និងអាវុធខ្លីសម្រាប់ធ្វើសកម្មភាព រួមជាមួយគ្រាប់១៥គ្រាប់បន្ថែមទៀត។
ទាក់ទិនការប្រព្រឹត្តបទឧក្រិដ្ឋពីសំណាក់ឧកញ៉ា ស្រី ស៉ីណា ដោយមិនខ្លាចញញើតច្បាប់បែបនេះ សមាគមឧកញ៉ា បានចេញសេចក្ដីប្រកាសព័ត៌មានផងដែរ ដោយបានបញ្ជាក់ថា ខ្មាន់កាំភ្លើងឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ «ឧកញ៉ា» ប៉ុន្តែ មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា នៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយសមាគមឧកញ៉ាកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងគោរមវន្តទាំងអស់នៅកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ដើម្បីធានាពីកេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្ដមភាព និងសេចក្តីថ្លៃថ្នូរនៃគោរមងារឧកញ៉ា នឹងបន្តចាត់វិធានការគ្រប់បែបយ៉ាង និងស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕

Опубликовано:

 

18 июн 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 91   
@mrse7engd834
@mrse7engd834 7 дней назад
ច្បាប់ត្រូវកាត់ទោស ដាក់គុកជនដៃដល់មួយជីវិត ហេីយរេីសអូសទ្រព្យសម្បត្តិជនដៃដល់ទាំងអស់មកអោយគ្រួសារជនរងគ្រោះដេីម្បីសង់ជំងឺចិត្ត
@Rathnak
@Rathnak 7 дней назад
ចង់ដឹងថា ចាំមើល, ពុករលួយសុីលុយឱកញ្ញ៉ាអត់???
@aartlove168-mu9cn
@aartlove168-mu9cn 7 дней назад
បើមិនដាក់គុក មួយជីវិតទេ ច្បាប់កម្ពុជាមិនល្អ
@user-bc1pd8ui2c
@user-bc1pd8ui2c 7 дней назад
គូកាត់ទោសដាក់គុកមួយវិតទៅ💪
@khmersocial7102
@khmersocial7102 6 дней назад
សូមសរសេរខ្មែរឲ្យបានត្រឹមត្រូវផង " គួរកាត់ទោសដាក់គុកអស់មួយជីវិតទៅ " ជាភារៈកិច្ចតុលាការ ....!
@meanchey1628
@meanchey1628 7 дней назад
សូមកោតសរសើរ ឯកឧត្តម ជួនណារិន្ទជំនាញខាងព្រហ្មទណ្ឌ
@aartlove168-mu9cn
@aartlove168-mu9cn 7 дней назад
ញាត់គុក1ជីវិតទៅ ខ្ញុំខ្លាចណាស់ ខ្លាច ប៊ុកលុយចេញពីគុក
@user-si9jv9vz3u
@user-si9jv9vz3u 7 дней назад
កាត់ទោសរួចសូមតុលាការចេញសាលក្រមជាសាធារណៈផង ដោយផ្សាយតាមបណ្តាញសាពត៌មាន
@seangdeteang767
@seangdeteang767 7 дней назад
សូមអរគុណ ដល់ថ្នាក់ដឹកនាំ ដែលបានខិតខំ ចំពោះរឿងនេះ
@chhorra5301
@chhorra5301 7 дней назад
គ្មានប៉ុនន្មានឆ្នាំទេ​ ចេញវិញហេីយ​ តាលុយដល់😌
@Vedanta22
@Vedanta22 7 дней назад
ខ្ញុំរងចាំតាមមើល😂😂😂
@samnangkh6193
@samnangkh6193 7 дней назад
សូមសម្ថកិច្ចនិងតុលាកាដាក់ទោសឃាតករឧកញាម្នាក់ហ្នឹងមួយជីវិត មិនត្រូវទទួលសំណូកឬសម្រាលទោស។
@BroZkBroZk-pc8jr
@BroZkBroZk-pc8jr 7 дней назад
ដាក់ទោសមួយជីវិតទៅបានសម
@ChanthouChum-vc7eh
@ChanthouChum-vc7eh 7 дней назад
ខ្ញុំខ្លាចថាជាប់ថ្ងៃនេះស្អែកលេងវិញសុីលុយ ឌក ញ៉ា ដៃដល់ មុខដូច យួន គុម្មុយនិស្ត ហាណូយទេ ស្រុករំដួល។
@hemsreytouch4592
@hemsreytouch4592 7 дней назад
មនុស្សបែបនិង គួររឹបអូសទ្រព្យសម្បិត្ត យកមកសងដល់គ្រួសារជនរងគ្រោះ និងនៅសល់យកចូលរដ្ឋ ដើម្បីប្រមាន
@sanomanjirou5166
@sanomanjirou5166 7 дней назад
បើអាចសុំអោយយកវាទៅប្រហាជិវឹតវាទៅព្រោះវាសម្លាប់ជីវឹតគេរ😢😢😢
@metchetofficial
@metchetofficial 7 дней назад
សូមដាក់គុកមួយជិវិតទៅ😢
@neaksre3226
@neaksre3226 7 дней назад
សុំសួរបន្តិច ទៅចុះចាប់ខ្មាំងកាំភ្លើងមិនអត់វ៉ៃខ្នោះ
@Yap2027
@Yap2027 7 дней назад
ទាល់តែចោរឆក់ទើបដាក់ខ្នោះ😂 គេធំដែរសុំថយសិន ។😂
@user-sl7rz1yg9y
@user-sl7rz1yg9y 7 дней назад
អរគុណសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានតាមចាប់ឃាតករមកផ្ដន្ទាទោសតាមច្បាប់ខ្ញុំជាពលរដ្ឋសង្ឃឹមថាឃាតករសាហាវព្រៃផ្សៃជាប់ពុកពិតប្រាកដកុំដោះលែងឲ្យសោះ
@News360Day
@News360Day 7 дней назад
ខ្ញុំពេញចិត្តណាស់ ត្រង់ចំណុចនេះ
@user-qg1hi7uf2x
@user-qg1hi7uf2x 7 дней назад
សាហាវយង់ឃ្នងណាស់ ដោយសារមានអ្នកញោះញង់
@user-zm8xz1tb4f
@user-zm8xz1tb4f 7 дней назад
អរគុណណាស់អរគុណណាស់មន្ត្រីរាជការដែលបានចាប់ខ្មាន់កាំភ្លើងបាន
@nouvkeanlay3651
@nouvkeanlay3651 7 дней назад
ស្រី ស៊ីណា ជឃាតករ
@rithyrun396
@rithyrun396 7 дней назад
គាំទ្រឯកឧត្តម១០០%
@Nhaka-qf2iz
@Nhaka-qf2iz 7 дней назад
ខ្ញុំសង្ឃឺមថាមិន​ជាប់គុកតែឈ្មោះទៅចុះ
@chanlanso4616
@chanlanso4616 7 дней назад
បាញ់សំលាប់ជីវិតគេ ដូច សំលាប់ម្តាយគេដែរ គាត់មានជម្ងឺផង តេីគាត់សង្ឃឹមអ្វី ?😢😢
@koemsrieng_2132
@koemsrieng_2132 7 дней назад
សូមកុំពុករលួយ
@user-tq3fw6mb4z
@user-tq3fw6mb4z 7 дней назад
អគុណដែលសមត្ថកិច្ចុមានវិធានការទាន់ពេល
@user-lq2rb3iw4k
@user-lq2rb3iw4k 7 дней назад
សូមជូពរលោកឧត្តមសេនីយ❤❤
@Viras-official24
@Viras-official24 6 дней назад
ចង់សួរថាច្បាប់ស្រុកខ្មែរឱកញាមានសិទ្ធិកាន់កាំភ្លើងដែរឬទេ?
@senghaiby7231
@senghaiby7231 7 дней назад
ដាក់គុកមួយជីវិតកុំលែង
@user-oo7jb1by9m
@user-oo7jb1by9m 7 дней назад
អ្នកដឹកដៃឆៅណាសពូ
@panhaneath9753
@panhaneath9753 7 дней назад
ចាំមើលតើមានយុត្តិធម៍ដល់ជនរងគ្រោះរឺទេ
@saroumean367
@saroumean367 6 дней назад
នរករដ្ឋមន្ត្រីឪភ្លើអាកូនលោតមកចង់ភ្លើលើសឪ!។
@YangSreng
@YangSreng 7 дней назад
ត្រូវដាក់គុកមួយជីវិត
@hemsreytouch4592
@hemsreytouch4592 7 дней назад
សង្ឃឹមថាច្បាប់នឹងដាក់ទោស យ៉ាងដាច់ខាត កុំអាចតែគេមានលុយ មានអំណាច ក៏លើកលែងទោស😢
@soksan2397
@soksan2397 7 дней назад
សូមដាក់ទោសទណ្ឌដល់ជនដៃដល់ ឲ្យសមកំហុសដែលបានប្រព្រឹត្ត ដើម្បីឲ្យវិញ្ញាណក្ខន្ធជនរងគ្រោះ - គ្រួសារជនរងគ្រោះ និង សង្គមជាតិយើង សាទរ .......🙏🙏🙏
@somnangmen3674
@somnangmen3674 7 дней назад
សង្ឃឹមថា មិនដាក់ក្រៅឃុំ ទៅចុះ ករណីចឹងៗ
@user-sc2ij1im8w
@user-sc2ij1im8w 7 дней назад
❤❤❤❤❤
@chhaykim6313
@chhaykim6313 4 дня назад
កុំទុកត្រូវដាក់គុក១ជីវិតតែឲចេញលើកក្រោយមានជម្លោះបាញ់គេងាប់ទៀត
@user-lf6jr7fe4x
@user-lf6jr7fe4x 5 дней назад
គួរកែច្បាប់បាញ់ចោលវិញទើបមនុស្សខ្លាចអ្នកធំជាប់មិនយូ
@khievchansou
@khievchansou 7 дней назад
ហិុង្សានាំក្តីវិនាស
@mesakhim6946
@mesakhim6946 7 дней назад
ខ្ញុំចាំមើលថា យុត្តិធម៌ ឬ អត់ ?
@jeanlim2359
@jeanlim2359 7 дней назад
អត់មានសង្ឃឹមទេ?
@pippop9583
@pippop9583 7 дней назад
ហេតុអ្វីជនស៊ីវិលមានកាំភ្លើង? តើមានឧកញ្ញាប៉ុន្មាននាក់ទៀតមានកាំភ្លើង?
@sambathmesa8654
@sambathmesa8654 7 дней назад
តុលាការគួរតែមានការស្រាវជ្រាវទៅលើអ្នកដឹកព្រោះអ្នកដែលដឹកគ្នាមិនដឹងអីទេគួរតែដោះលែងគ្នាកុំឲ្យចាប់ 😢
@horphorn4899
@horphorn4899 7 дней назад
❤❤❤🙏🙏🙏👍👍👍
@Understand837
@Understand837 7 дней назад
ទៅធ្វើស្រែវិញទៅ
@KunKhmer-vj8xl
@KunKhmer-vj8xl 2 дня назад
🇰🇭🥰👍
@soeungnar6542
@soeungnar6542 7 дней назад
តុលាកាត់ក្ដី👍
@SOKHENG15456
@SOKHENG15456 7 дней назад
សំខាន់លើទីផ្សាមានលក់បើគ្មានលក់ទេក៏មិនងាយនឹងទិញប្រើដែរ
@HubPiv-ig7pd
@HubPiv-ig7pd 7 дней назад
💪💪💪💪💪💪💪👍👍👍
@sythadany1396
@sythadany1396 7 дней назад
សូមសរសើរដោយស្មោះ
@ouksinoun603
@ouksinoun603 7 дней назад
យើងមានលុយធ្វើអ្វីឡិន
@chromchhay93
@chromchhay93 7 дней назад
❤❤❤❤❤❤😂😂😂😂😂
@user-jm9iw8on3s
@user-jm9iw8on3s 7 дней назад
បើខ្មែរគា្នខ្មែរខនននន
@SovannoChea
@SovannoChea 7 дней назад
លេងល្ខោន
@SovannoChea
@SovannoChea 7 дней назад
វាមិនផេះទេ
@davidyatyty8438
@davidyatyty8438 7 дней назад
ប្រភពកាំភ្លើងបានមកពីណាមានបានស្រាវជ្រាវអត់?
@user-bp1pu9sb7d
@user-bp1pu9sb7d 7 дней назад
អត់
@hongpiset1359
@hongpiset1359 7 дней назад
ជាប់បានគុកបានម៉ានងៃមើលទៅលុយគ្រប់ចេញវិញឆាប់
@sovannaraksun979
@sovannaraksun979 7 дней назад
យ៉ាងម៉េចហើយស្រុកយើង ឃើញតែរឿងរ៉ាវច្រើនពេកហើយ រឿងក្មេងស្ទាវ រឿងកើតឡើងពីឧកញ៉ាផង រឿងអ្នកសិល្បៈទាស់គ្នាផង រឿងគ្រោះថ្នាក់ចរាចរណ៍កើនឡើងផង
@SrokSre-sb4yg
@SrokSre-sb4yg 7 дней назад
ប្រទេសណាគ្មានរឿង ? 💀🤔💀👈👈នៅ អាមេរិក អ្នកស្លាប់ដោយសារកាំភ្លើង មួយឆ្នាំៗ រាប់ម៉ឺននាក់ នៅ ថៃ ក៍មានអ្នកស្លាប់ ដោយសារកាំភ្លើង រាប់ពាន់នាក់ដែលក្នុងមួយឆ្នាំ ៗ 🤔🤔👈👈
@rothtan2366
@rothtan2366 5 дней назад
Its a joke, capital murders and didnt handcuff the suspect is beyond me as law enforcement for over 25 years. Especially over some cloth dry hanging....this is pure idiot. If this person is not in jail for life imprisonment, the people of Cambodian is going to have major problems.
@dany8505
@dany8505 7 дней назад
សូសូមឯកឧត្តមដាក់គុកអស់មួយជីវិតទៅដោយសារជីវិតពីរនាក់ឯណោះកុំចេះតែហ៊ានហាងមានលុយច្រើន
@senghaiby7231
@senghaiby7231 7 дней назад
ដាក់គុកមួយជីវិតកុំលែង
@sanomanjirou5166
@sanomanjirou5166 7 дней назад
អាឪកញ៉ាស្រីសុីណាអាចុយម្រាយអាសត្វទមិឡ😢
@user-jv2ce2zm7o
@user-jv2ce2zm7o 7 дней назад
🫵🏾👍
@user-oo7jb1by9m
@user-oo7jb1by9m 7 дней назад
ចុះនៅកំពុងសោមនេះមិចបានមានឡានដឹងបន្លែតែយកឡានដឹងទាហ៊ានមកដឹងវិញលោកពូជួយមើលផង
@pannchhek8181
@pannchhek8181 7 дней назад
ចុះរឿងអីសុីវិលសោះមេចមានអាវុធកាន់កាប់តាមខ្លួនខេយល់ៗៗខ្មែរប្រេតែងាប់ទៅខេយល់ៗៗព្រោះជនល្មេីសចេញធ្វេីសកម្មភាពដេីរលួចនិងប្លន់ទាំងហ្វូងដូចក្មេងទាំងហ្វូងដេីរវៃគឹតាមផ្លូវខេយល់បេីមិនចាត់ការវាទេទេចោនិងបន្តកេីតរហូតខេយល់ខ្មែរៗៗបងអូនវាចឹងខេយល់ៗៗ
@hongpiset1359
@hongpiset1359 7 дней назад
ចូលគុកតាមទ្វាមុខសកលុយក្រោមតុចេញតាមទ្វារក្រោយអោយតែលុយគ្រប់ជាប់មិនយូរឡើយច្បាប់ថោកទាបអើយងាប់តែអ្នកក្រ
@user-sl7rz1yg9y
@user-sl7rz1yg9y 7 дней назад
ត្រឹមត្រូវណាស់បងខ្ញុំគាំទ្រខ្ញុំមិនសង្ឃឹមថាវាជាប់គុកបានយូរទេ
Далее
NAME THE EURO 2024 PLAYER OR SWIM 💦
00:35
Просмотров 13 млн
Игровой Комп с Авито за 4500р
01:00
NAME THE EURO 2024 PLAYER OR SWIM 💦
00:35
Просмотров 13 млн