Тёмный
No video :(

ជើងចាស់ចូលនិវត្តន៍ Camry ជំនាន់ទី១! រថយន្តដែលធ្វើឲ្យគ្រប់គ្នា ស្គាល់ Camry! 

Square Car
Подписаться 25 тыс.
Просмотров 5 тыс.
50% 1

Topic : Camry ជំនាន់ទី១ ជើងចាស់ដំបូងបំផុត ដែលនាំអាត Camry ជំនាន់ក្រោយៗ មានភាពល្បីល្បាញ ដូចសព្វថ្ងៃនេះ!
I. Intro
ពាក្យថា Camry មកពីភាសាជប៉ុនថា “Kamuri” ដែលមានន័យសម្តៅទៅដល់ “ម្កុដ”!
Camry ស្វិត បានវិវត្តទៅ Camry ហើម Camry ហើម បានវិវត្តទៅ Camry ឆ្លាម ឆ្លាមក៏បានវិវត្តទៅបាឡែន បាឡែនក៏បាន Update ទៅ Camry សេរីថ្មី ដែលបងប្អូនប្រជាពលរដ្ឋយើង ភាគច្រើនហៅថា Camry Hybrid រួចក៏បានបន្តរ នូវដំណើរ នៃការផ្លាស់ប្ដូរអភិវឌ្ឍន៍ តំណរមកជំនាន់ក្រោយៗ មកទល់ពេលបច្ចុប្បន្ននេះ!
តែ បើមិនមានមុន ក៏មិនក្រោយដែរ!
បើរំលឹក ទៅកាន់ប្រវត្តិសាវតា Camry ជំនាន់ទី១ ឬ V10 គឺជាជើងចាស់ ដំបូងបំផុត នៃត្រកូល Camry ដែល បានបន្សល់ នូវមរតក នៃ ភាពល្បីល្បាញ ក៏ដូចជា ពេញនិយម មកទល់ពេល សព្វថ្ងៃនេះ!
សម្រាប់កម្រងវីដេអូក្នុងថ្ងៃនេះ សូមនាំអារម្មណ៍ បងប្អូន អ៊ុពូ មាមីង លោកតាយាយ ប្រិយមិត្តចិត្តឆ្ងាយទាំងអស់ ត្រលប់ទៅរំលឹក អនុស្សាវរីយ៍ ដ៏មានន័យ មានគុណតម្លៃ ពុំអាចកាត់ថ្លៃបាន ពាក់ព័ន្ធជាមួយនឹង រថយន្ត Camry ជំនាន់ទី១ ដែលបច្ចុប្បន្ននេះ វាបាន ក្លាយជារថយន្ត កម្ររបាត់ទៅហើយ!
គោរពអញ្ចើញ បងប្អូន រីករាយ តាមដានទស្សនា ផ្ដិតយក នូវទស្សនីយភាព អមជាមួយនឹង ការអថាធិប្បាយ របស់ខ្ញុំបាទ ដូចតទៅ!
II. Body
ជាការពិតណាស់ Toyota Camry គឺជារថយន្ត ដែលមានទម្រង់រូបរាង ជាប្រភេទ Sedan ផលិតដោយ ក្រុមហ៊ុន Toyota ដែលមានឆ្នាំផលិត ដំបូងចាប់ពីឆ្នាំ ១៩៨៣! បើគិតមកទល់ពេល បច្ចុប្បន្ននេះ Camry បានឆ្លងកាត់ អស់ ៨ជំនាន់ មកហើយ!
សម្រាប់រថយន្ត Camry ដែលជាប្រធានបទ របស់យើងក្នុងថ្ងៃនេះ គឺស្ថិតក្នុងជំនាន់ទី១!
វីដេអូនេះ នាំមកជូនដោយ ៖
Camry ជំនាន់ទី១ ត្រូវបានផលិតដំបូង នៅក្នុងឆ្នាំ ១៩៨៣ - ១៩៨៦
រថយន្តនេះ ត្រូវបានតម្លើង នៅឯ ប្រទេសជប៉ុន ដែលជាប្រទេសកំណើត របស់ខ្លួនផ្ទាល់!
V10 មានជម្រើសម៉ាស៊ីន ជាច្រើនរួមមាន ៖
- ម៉ាស៊ីនសាំង ៤ ស៊ីឡាំង ទំហំ ១.៨លីត្រ
- ម៉ាស៊ីនសាំង ៤ ស៊ីឡាំង ទំហំ ២.០លីត្រ
- ម៉ាស៊ីនម៉ាស៊ូត ៤ ស៊ីឡាំង ទំហំ ១.៨លីត្រ
- និងម៉ាស៊ីនម៉ាស៊ូត ៤ ស៊ីឡាំង ទំហំ ២.០លីត្រ
រីឯប្រអប់លេខ មានជាជម្រើស ៖
- ៥វគ្គលេខដៃ
- និង៤វគ្គលេខអូតូម៉ាតិច
ស្ថិតក្នុងជំនាន់ទី១ Camry មាន ៖
- ទទឹងប្រវែង ១៦៩០ មម
- បណ្ដោយចន្លោះពី ៤៤០០-៤៤៣៥ មម
- គម្លាតកង់ ២៦០០ មម
- កម្ពស់ ១៣៩៥ មម
- និងទម្ងន់ ចន្លោះពី ៩៩០ - ១១៣០ គ.ក
បើនិយាយអំពី ការរចនាផ្នែកខាងក្រៅ គឺវាហាក់មានភាពស្រដៀងគ្នា ច្រើន ទៅនឹង Camry ជំនាន់ទី២ ដែលបងប្អូនប្រជានុរាស្ត្រក្រុង កម្ពុជា និយម ហៅថា Camry ស្វិត!
ពោលគឺវាមានទម្រង់ ជ្រុងៗបែបបូរាណ ដែលជាអត្តសញ្ញាណ នៃរថយន្ដ Toyota ជំនាន់មុន ប៉ុន្ដែរូបរាង របស់វា ហាក់គយគន់ មិនចេះសាំភ្នែកឡើយ!
បើនិយាយអំពីផ្នែកខាងក្នុងវិញ ក៏មិនសូវជាមានភាពខុសគ្នា អំពីផ្នែកខាងក្រៅ ដែរ ពោលគឺ V10 មាននូវការរចនាបែបសាម្មញ្ញ ដើមជាភាពងាយស្រួលមួយ ក្នុងការប្រើប្រាស់ ទៅលើមុខងារផ្សេងៗ!
ពូកកាមីញី ដ៏សាម្មញ្ញ ប៉ុន្ដែ ក៏បាន ចូលរួម ចំណែក ជាការផ្ដល់នូវ ផាសុកភាព ដល់អ្នកប្រើប្រាស់ផងដែរ!
III. Body
បច្ចុប្បន្ននេះ Camry ជំនាន់ដំបូងនេះ បានក្លាយទៅជារថយន្តដ៏កម្ររមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា! ហើយចំពោះតម្លៃវិញ ក៏ពិបាកនូវក្នុងការកំណត់ដែរ!
តើបងប្អូនណាខ្លះ ធ្លាប់មានបទពិសោធន៍ ឬអនុស្សាវរីយ៍ ជាមួយនឹងរថយន្ត Camry ជំនាន់ទី១ នេះ?
Like Follow page Subscribe RU-vid channel របស់ Square Car ដើម្បី ទទួលបាន ពត៌មាន ចំនេះដឹង បទពិសោធន៍ រួមទាំងការកំសាន្តពាក់ព័ន្ធ នឹងវិស័យរថយន្ត!

Опубликовано:

 

21 авг 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
Here's Why the 90's Toyota Camry Live Forever
7:36
Просмотров 1,8 млн
PEDRO PEDRO INSIDEOUT
00:10
Просмотров 2,4 млн
When A Gang Leader Confronted Muhammad Ali
11:43
Просмотров 7 млн
PEDRO PEDRO INSIDEOUT
00:10
Просмотров 2,4 млн