Тёмный
No video :(

ទម្លាប់រៀន៥យ៉ាង ដែលសិស្សគួរតែងចៀសវាង | 5 Habits That Student Should Not Do 

Sokkean THIN
Подписаться 52 тыс.
Просмотров 54 тыс.
50% 1

ទម្លាប់រៀន៥យ៉ាង ដែលសិស្សគួរតែងចៀសវាង | 5 Habits That Student Should Not Do
-----------------------
ទម្លាប់ទី០១ ការរៀនដោយមិនមានការសម្រាក
អ្វីដែលសំខាន់ជាងការខិតខំប្រឹងរៀនខ្លាំងនោះគឺ ការសម្រាក ។ ការសម្រាកនៅចន្លោះម៉ោងរៀនពីមួយម៉ោងទៅម៉ោង គឺសម្រាប់ផ្ដល់ពេលវេលាឱ្យខួរក្បាលរបស់អ្នកបានសម្រាក ព្រោះខួរក្បាលវាប្រៀបដូចជាសាច់ដុំអ៊ីចឹង កាលណាយើងប្រើច្រើនជ្រុល ដោយមិនមានការសម្រាក នោះវានឹងទប់ទល់លែងបាន នាំឱ្យការចងចាំមិនសូវបានល្អ ។ នេះក៏ជាមូលហេតុដែលនៅតាមសាលានានានៅលើពិភពលោក គឺមានការសម្រាក១០នាទីឬ១៥នាទី នៅចម្លោះម៉ោងសិក្សា ។ ជាបទពិសោធន៍របស់ខ្ញុំ កាលនៅរៀនត្រៀមប្រលងមុខវិជ្ជាមួយ ដោយស្អែកប្រលងម៉ោង៦ជិត៧ព្រឹក ហើយត្រៀមមិនសូវបានល្អ ក៏បានប្រឹងរៀនត្រៀមមួយយប់ទល់ភ្លឺ ដល់ម៉ោងងូតទឹកទៅប្រលង ត្បិតខ្លាចប្រលងមិនបានពិន្ទុល្អ ។ ជាលទ្ធផលនៅពេលប្រលងខួរក្បាលខ្ញុំគិតអីក៏លែងចេញ ទោះចេញចំមេរៀនដែលបានត្រៀមហើយក៏មិនចេះធ្វើ មិនសរសេរពីណាទៅណា ។ ពីមុនមក ខ្ញុំមិនដែលធ្វើបែបហ្នឹងមុនពេលទៅប្រលងទេ លើកនេះ ខ្ញុំខ្លាចបានពិន្ទុតិច ជាលទ្ធផលខូចការធំដោយសារតែប្រឹងរៀនមិនគេង ។ ដូច្នេះ អ្នកទាំងអស់គ្នា គួរតែសម្រាកនៅចន្លោះម៉ោងរៀនមួយម៉ោងៗ ដោយចេញលេងមើលនេះ មើលនោះ ហូបទឹកឬផ្លែឈើដែលជំនួយដល់ខួរក្បាលរបស់យើងវិញ ។ ក្រោយមកសឹមចាប់ផ្ដើមមកផ្ដោតអារម្មណ៍លើការរៀនរបស់អ្នកវិញ ។
ទម្លាប់ទី០២ ការប្រឹងរៀនដោយមិនស្វែងរកជំនួយ
ការស្វែងរកជំនួយនៅពេលរៀនគឺជារឿងដ៏សំខាន់ និងចាំបាច់មួយ ដែលអ្នកទាំងអស់គ្នាអាចធ្វើបាន នៅពេលណាអ្នកមិនយល់មេរៀនឬក៏មិនចេះចំពោះលំហាត់ណាមួយ ។ ប្រសិនបើនៅសាលា អ្នកមានគ្រូសម្រាប់ជួយក្នុងការយល់មេរៀន ប្រសិនបើនៅផ្ទះអ្នកមានមិត្តភក្ដិដែលគាត់មានសមត្ថភាពពន្យល់ បកស្រាយឱ្យយើងយល់ ហើយលើសពីនោះ សៀវភៅឬក៏ប្រព័ន្ធ Internet ក៏អាចជាជំនួសសម្រាប់អ្នកផងដែរ ប៉ុន្តែការប្រើ Internet គឺសម្រាប់តែជំនួយដល់ការរៀនតែមួយមុខប៉ុននោះ កុំឱ្យវាក្លាយជាឧបករណ៍ដែលរំខានដល់ការរៀនរបស់អ្នក ។ ការបង្កើតជំនួយដល់ការរៀន វាជាមធ្យោបាយមួយដែលជម្រុញឱ្យអ្នកមានទឹកចិត្តរៀន សប្បាយនឹងការរៀនផងដែរ ។ ដូច្នេះ ចូរកុំខ្លាចក្នុងការស្វែងរកជំនួសឱ្យសោះ ។
ទម្លាប់ទី០៣ ប្រើទូរស៌ព្ទច្រើនហួសប្រមាណ
សាកស្រម៉ៃថា អ្នកកំពុងអង្គុយនៅតុរៀន ប៉ុន្តែដៃរបស់អ្នកកំពុងចុចអូសកម្មវិធីនៅលើទូរស៌ព្ទ ឬក៏កំពុងរៀនស្រាប់តែសម្លេងទូរស៌ព្ទលោតដែលជា Notification ពី Facebook Instagram អ្នកប្រាកដជាចង់ឆែកមើល ហើយធ្វើការឆ្លើយតបឬក៏ឆែកមើលការកំសាន្ដផ្សេងទៀតនៅលើកម្មវិធីនោះ អ្នកនឹងមិនមានពេលរៀន មិនមានពេលផ្ដោតអារម្មណ៍ទៅលើការរៀនឡើយ ។ អ្នកគឺមិនបានរៀននោះទេ ព្រោះតែរវល់ជាមួយទូរស៌ព្ទ ហើយរឿងនេះជាកើតជាក់ស្ដែងចំពោះយើងគ្រប់គ្នា មិនថាខ្ញុំ មិនថាអ្នកទាំងអស់គ្នា ។ តាមការស្រាវជ្រាវក៏បានបង្ហាញថា ការធ្វើការឬរៀនដោយការដាក់ទូរស៌ព្ទនៅក្បែរខ្លួន វាបានកាត់បន្ថយសមត្ថភាពក្នុងការចងចាំ និងបន្ថយសមទ្ធិផលនៃការរៀននិងការធ្វើការរបស់អ្នក ។ វិធីសាស្រ្ដក្នុងការដោះស្រាយគឺអាស្រ័យលើខ្លួនអ្នក ប្រសិនបើមិនចាំបាច់នោះទេ ចូរទុកវានៅឱ្យឆ្ងាយ បិទសម្លេងរំខាននានា ពេលណាចប់ម៉ោងរៀន សឹមយើងកាន់វា ។
ទម្លាប់ទី០៤ រៀនដោយមិនមានកាលវិភាគជាក់លាក់
សិស្សភាគច្រើនគាត់ខ្វល់រឿងពិន្ទុនៅពេលការប្រលងជិតមកដល់ ព្រោះគាត់ខ្លាចធ្លាក់ ហើយប្រឹងសម្រុករៀននៅគៀកថ្ងៃប្រលង ។ ការរៀនបែបនេះ វាមិនអាចជួយឱ្យអ្នកទាំងគ្នាត្រៀមខ្លួនបានល្អនោះទេ ព្រោះមេរៀនសម្រាប់ការប្រលងវាមានបរិមាណច្រើន ដែលតម្រូវឱ្យរៀនក្នុងរយៈពេលសមគួរមួយ ។ គួរបង្កើតកាលវិភាគរៀនសម្រាប់ខ្លួនឯងនៅផ្ទះ រៀនរាល់ថ្ងៃច័ន្ទដល់សុក្រឬសៅរ៍ មានថ្ងៃសម្រាកនៅថ្ងៃអាទិត្យផងដែរ ។ ប្រសិនបើអ្នកទាំងគ្នាមិនទាន់បង្កើតកាលវិភាគនោះទេ មើលវីដេអូនេះ ដើម្បីដឹងពីគន្លឹះខ្លះៗក្នុងការបង្កើតកាលវិភាគ ។
ទម្លាប់ទី០៥ គេងមិនបានគ្រប់គ្រាន់
ការគេងគឺជារឿងជាក់ស្ដែងមួយ ដែលជាសកម្មភាពប្រចាំរបស់យើងគ្រប់គ្នា ។ ពេលខ្លះយើងគិតថាការគេងគឺជារឿងធម្មតា ដែលមិនបានមានឥទ្ធិពលទៅលើពិន្ទុរបស់អ្នកទាំងអស់គ្នា តែធាតុពិតការគេងនេះ វាក៏មានឥទ្ធិពលខ្លាំងទៅលើការសិក្សារបស់អ្នកទាំងអស់គ្នាដែរ ។ យោងទៅតាម CDC សិស្សគ្រប់រូបគឺត្រូវការចំនួនម៉ោងដ៏សមស្របមួយក្នុងការគេងឱ្យបានស្កប់ស្កល់ ដើម្បីមានការផ្ចង់អារម្មណ៍បានល្អទៅលើមេរៀនរបស់ពួកគេ ។ តាមការស្រាវជ្រាវបានបង្ហាញថា សិស្សដែលមានអាយុចាប់ពី 6 ទៅ 12 ឆ្នាំ ត្រូវការ 9-12 ម៉ោងសម្រាប់គេង និងសិស្សដែលមានអាយុចាប់ពី 13-18 គឺត្រូវការរយៈពេល 8-10 ម៉ោងសម្រាប់ការគេង ។ ជាពិសេសមុនពេលការប្រលង យប់មុនថ្ងៃប្រលងអ្នកគួរតែសម្រាកឱ្យបានស្កប់ ដើម្បីធានាថា ពេលទៅប្រលងអ្នកមានផ្ចង់អារម្មណ៍បានល្អ ខួរក្បាលស្រឡះល្អ១០០% ។
សរុបមកវិញ នេះជាទម្លាប់៥យ៉ាងដែលវាមិនជួយឱ្យអ្នករីកចម្រើន ប៉ុន្តែវាបង្កើតនូវភាពស្មុគស្មាញសម្រាប់អ្នកទៅវិញ ។ ខ្ញុំជឿជាក់ថា ការប្រឹងរៀនគឺសំខាន់ណាស់ក្នុងការទទួលបានលទ្ធផលល្អក្នុងការរៀន ប៉ុន្តែការប្រឹងដោយខុសពីរបៀប វានឹងបង្កើនស្រេសឱ្យអ្នកទៅវិញទេ ។ ដូច្នេះ អ្នកទាំងអស់គ្នាគួរកាត់បន្ថយនូវទម្លាប់មិនល្អទាំង៥ខាងលើ ដោយបន្ដការខំប្រឹងដូចមុនដដែល ខ្ញុំជឿជាក់ថា ការសិក្សារបស់អ្នកទាំងអស់គ្នា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។
-----------------------------------------------
- More Video:
🎬 របៀបរៀបចំកាលវិភាគរៀន : • របៀបរៀបកាលវិភាគដែលមានប...
🎬 គ្មានលុយរៀនគួរ : • គួររៀនត្រៀមបែបណា បើគ្ម...
➥Follow me on:
🌍Math Website: mathbookcambod...
►My Facebook: / thinsokkeankh
►Subscribe my channel : / thinsokkean
📸My Instagram : / thin.sokkean
►My Tweeter : / sokkeanthin
►Music In This Video
🎵 Dreamland -Aakash Gandhi : RU-vid Audio Library
🎵 No. 4 Piano Journey - Esther Abrami : RU-vid Audio Library
► Video In This Video
🎥Pexels : www.pexels.com/
🎥 My background videos
I am free to use those music and video to get monetize.

Опубликовано:

 

3 июн 2023

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 32   
@user-xl9tk6ld9m
@user-xl9tk6ld9m Год назад
បងខ្ញុំរាល់ថ្ងៃពិតជាចង់ងើបម៉ោង4ព្រឹកខ្លាំងណាស់ចង់ប្រឡងជាប់ឌីប្លូមបាននិទ្ទេសល្អតែសកម្មភាពសិក្សាខ្ញុំរាល់ថ្ងៃហាក់បីដូចជាឥតប្រយោជន៍នឹងបុិនលេងទូរស័ព្ទច្រើនទៀត😥តើខ្ញុំគួរតែធ្វើបែបណាទៅបង🤔
@user-xl9tk6ld9m
@user-xl9tk6ld9m Год назад
ខ្ញុំចង់ផ្លាស់ប្ដូរទម្លាប់
@ThinSokkean
@ThinSokkean Год назад
តាមសៀវភៅ Automatic Habits គេនិយាយថា ប្រសិនបើចង់លុបបំបាត់ទម្លាប់អាក្រក់ គួរតែរកទម្លាប់ថ្មីមកជំនួសទម្លាប់អាក្រក់ហ្នឹង។ ដូចការជក់បារី ប្ដូរមកជាការទំពារស្ករកៅស៊ូ ទម្លាប់លេងទូរស៌ព្ទប្ដូូរមកជាអានសៀវភៅ … ។ អូនឯងគួរផ្លាស់ប្ដូរបន្ដិចម្ដងៗ ដូចជា ចាប់ផ្ដើមក្រោកពីព្រលឹម ដូចជាម៉ោង៥សិន បន្ទាប់មកបន្ថយបន្ដិចៗរហូតដល់ម៉ោង៤ បើយើងចង់ក្រោកម៉ោងបួន ។ អាហ្នឹងក៏វាទាក់ទងនឹងមូលហេតុដែលត្រូវក្រោកដែរ ក្រោកថ្មើហ្នឹងដើម្បីធ្វើអ្វី? មើលមេរៀនឬធ្វើលំហាត់? នោះត្រូវបង្កើតកាលវិភាគរៀននៅពេលព្រឹកហ្នឹងសិន ។ ប្រសិនបើការលេង Phone វាជាទម្លាប់ គួរកាត់បន្ថយ ដោយប្ដូរមកជាអង្គុយរៀន អានសៀវភៅ ដូចកាលមុនលេង៥ម៉ោង ចឹងបន្ថយមកលេង៣ម៉ោងសិនក្នុងមួយថ្ងៃ ក្រោយមកបន្ថយបន្ដិចៗរហូតទាល់យើងមានទម្លាប់ថ្មីមួយ ។
@user-xl9tk6ld9m
@user-xl9tk6ld9m Год назад
@@ThinSokkean ចាសអរគុណណាស់បង🙏❤❤ដែលបងបានផ្ដល់នូវមតិ😉🌹
@kimheng6758
@kimheng6758 Год назад
Thanks you ❤
@HaNa-rr4ne
@HaNa-rr4ne Месяц назад
❤❤❤❤❤
@oosk9891
@oosk9891 11 месяцев назад
អរគុណសម្រាប់ការចែករំលែក។❤❤
@boybath6431
@boybath6431 11 месяцев назад
អរគុណបងដែលបានចែករំលែក❤
@ChaiyaGame
@ChaiyaGame 2 месяца назад
🙏🙏🙏😍
@Seysey-f1h
@Seysey-f1h 10 месяцев назад
❤❤
@ThinSokkean
@ThinSokkean 10 месяцев назад
🥰
@user-vk6ur2ko6b
@user-vk6ur2ko6b Год назад
Thank you b
@ThinSokkean
@ThinSokkean Год назад
No problem
@BurRun-kt3tf
@BurRun-kt3tf 4 месяца назад
អរគុណបង❤
@ThinSokkean
@ThinSokkean 4 месяца назад
អរគុណ❤️
@channtol9847
@channtol9847 11 месяцев назад
រៀនធម្មតាៗបានល្អ ខំរៀនពេកអាចនាំអោយប្រសៃប្រសាទ
@kaSarin-il9dx
@kaSarin-il9dx 11 месяцев назад
ញុអត់មានមិត្តហើយមិនមានគ្រូរពន្យល់អីទេ ម្នាក់ឯងរាល់ថ្ងៃនៅតែក្នុងថ្នាក់
@user-jo3sn9id9s
@user-jo3sn9id9s 8 месяцев назад
ញុមក៏ចឹងដែល
@somay1792
@somay1792 7 месяцев назад
ញុមអត់មានណាយាយជាមួយញុមទេ😔😒😞
@_talented_OL_
@_talented_OL_ 6 месяцев назад
ញុមក៍អត់មានមិត្តដែល
@user-wg4nu9ci6x
@user-wg4nu9ci6x Месяц назад
​@រកមនុស្សដូចខ្ញុំឃើញហើយតើsomay1792
@idontcare8607
@idontcare8607 Год назад
និយាយបានល្អបង
@ThinSokkean
@ThinSokkean Год назад
បាទអរគុណ😍
@SophanaRith
@SophanaRith Год назад
សូមបងនិយាយពីរបៀបប្រឡងគ្រូមធ្យមឯកទេសគណិតផងបង❤ថាតើមេរៀនមួយណាដែលយើងគួររៀនឲបានច្រើនជាងគេ និងកម្រិតវិញ្ញាសារឬពិន្ទុ❤🎉
@_talented_OL_
@_talented_OL_ 6 месяцев назад
អរគុណ b for share តែញុមឆាប់ភ្លេចណាស់ បងដឹងធ្វេីមិចអត់? ហេីយញុមក៍អត់មានមិត្តដែល ម្នាក់ឯង😌 មានមិត្ត1នាក់តែអត់ស្និទ
@ThinSokkean
@ThinSokkean 6 месяцев назад
ព្យាយាមរកវិធីសាស្រ្ដរំលឹកឡើងវិញ នឹងចាំបានយូរ ។
@Koykoy1196
@Koykoy1196 Год назад
Thank you
@ThinSokkean
@ThinSokkean Год назад
You're welcome
@vathanyspower6156
@vathanyspower6156 Год назад
school systems is broken now.😅
@rakuu7579
@rakuu7579 Год назад
បងការប្រលងអាហារូបករណ៍មានកំរិតលំបាកខ្លាំទេបង! ឆ្នាំក្រោយខ្ញុំចង់ប្រលងសាកមើល
@sutsrey9897
@sutsrey9897 8 месяцев назад
❤❤
@ThinSokkean
@ThinSokkean 8 месяцев назад
អរគុណអូន
Далее
Вся Правда Про Хазяевов !
41:02
Просмотров 2,3 млн