Тёмный

បណ្ឌិត ម៉ី កល្យាណ ស្នើដល់រដ្ឋាភិបាល និងវិស័យឯកជន ចូលរួមជួយជំរុញវិស័យសូត្រ នៅក្នុងប្រទេសកម្ពុជា 

FRESH NEWS
Подписаться 935 тыс.
Просмотров 109
50% 1

បណ្ឌិត ម៉ី កល្យាណ ស្នើដល់រដ្ឋាភិបាល និងវិស័យឯកជន ចូលរួមជួយជំរុញវិស័យសូត្រ នៅក្នុងប្រទេសកម្ពុជា (Video inside)
(ភ្នំពេញ)៖ បណ្ឌិត ម៉ី កល្យាណ ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សូត្រខ្មែរ បានស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិស័យឯកជនចូលរួម ជួយជំរុញវិស័យសូត្រនៅក្នុងប្រទេសកម្ពុជា ក៏ព្រោះថាបច្ចុប្បន្ននេះមជ្ឈមណ្ឌលអភិវឌ្ឍន៍សូត្រខ្មែរ បានអភិវឌ្ឍន៍ការចិញ្ចឹមដង្កូវនាង ការដាំដើមមន និងការរៀបចំបច្ចេកទេសបានយ៉ាងល្អ ដូច្នេះបូកផ្សំនឹងការរួមចំណែកពីរដ្ឋាភិបាល និងឯកជននោះ វិស័យសូត្រនៅកម្ពុជា នឹងកាន់តែល្អប្រសើរឡើង។
ការលើកឡើងរបស់លោកបណ្ឌិត ម៉ី កល្យាណ ធ្វើឡើងក្នុងកម្មវីធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «វឌ្ឍនភាពនៃការអភិវឌ្ឍ វិស័យសូត្ររបស់កម្ពុជា»។
លោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងថា «ខ្ញុំសូមអំពាវនាវឲ្យវិស័យឯកជន និងរាជរដ្ឋាភិបាលជួយជ្រោមជ្រែង ជំរុញវិស័យសូត្រ នៅក្នុងប្រទេសកម្ពុជា ឲ្យបានកាន់តែល្អប្រសើរ ក៏ព្រោះថាបច្ចុប្បន្ននេះយើងមានមនល្អ ដង្កូវនាងល្អ បច្ចេកទេសនៃការដាំមន ចិញ្ចឹមដង្កូវនាងក៏ល្អ សូមមេត្តាចូលរួម និងជ្រោមជ្រែងលើវិស័យសូត្រនេះទាំងអស់គ្នា»។
លោកបណ្ឌិតបន្ដថា បច្ចុប្បន្ននេះយើងធ្វើបានល្អ ហើយនេះជាគម្រោងមួយបើកចំហរ ដើម្បីទទួលការចូលរួមពីគ្រប់វិស័យ។ ក្នុងវិស័យសូត្រនៅកម្ពុជាបច្ចុប្បន្ននេះ ពុំទាន់មានអ្នកបម្រើការងារច្រើននៅឡើយទេ ប៉ុន្ដែបើក្រឡែកទៅមើលប្រទេសកូរ៉េវិញ មានមនុស្សរាប់លាននាក់ បម្រើការងារក្នុងវិស័យនេះ សម្រាប់កម្ពុជាយើងនឹងបន្ដដំណើរបន្ដិចម្ដងៗ និងច្បាស់លាស់ ដើម្បីឆ្ពោះទៅមុខ៕
សូមស្តាប់លើកឡើងបន្ថែម របស់របស់ បណ្ឌិត ម៉ី កល្បាណ ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សូត្រខ្មែរ៖
ផ្ដើម២០៖៣២ បញ្ចប់២១ ៖៥៨ ភ្ជាប់ដល់ ២៤៖១៣ ដល់ ២៦៖១០

Опубликовано:

 

29 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
Почему?
00:22
Просмотров 281 тыс.
ПОЮ ВЖИВУЮ🎙
3:19:12
Просмотров 881 тыс.