Тёмный
No video :(

បាឋកថាសាធារណៈ៖ មហាភារតៈជាមួយសិល្បៈ និងសង្គមខ្មែរ 

Center for Khmer Studies
Подписаться 1,5 тыс.
Просмотров 108
50% 1

មហាភារតៈ គឺជាស្នាដៃរឿងទេវកថា ដែលសរសេរជាពាក្យកាព្យ ដ៏ល្បី និងចំណាស់មួយរបស់ឥណ្ឌា ដែលត្រូវបានចងក្រងដោយ ឥសី Vyasa និងកត់ត្រាដោយ Ganesha ។ រឿងមហាភារតៈ មាន​វត្តមាន​នៅ​លើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​យើង តាំងតែពីសម័យមុនអង្គរ និង​កាន់តែ​មាន​ប្រជាប្រិយភាព​​ខ្លាំងឡើង​នៅ​សម័យអង្គរ។ យើងអាចមើលឃើញឈុតឆាកនៃរឿងនេះ តាមរយៈរូបបដិមា នៅប្រាសាទចិននៅក្រុមប្រាសាទកោះកេរ ហោជាងនៅប្រាសាទបន្ទាយស្រី ចម្លាក់ក្រឡោតទាបនៅតាមថែវនៃប្រាសាទបាពួន និងប្រាសាទអង្គរវត្ត។ ទោះ​ជា​ក្រោយ​ពីនោះ​មក​ រឿងមហាភារតៈ ​ត្រូវ​បានបាត់បង់​ពីសង្គមខ្មែរ​យើង​ទៅហើយ​ក៏ដោយ ក៏​តឹកតាង និង​ឥទ្ធិពល​របស់​រឿងនេះ​ នៅ​បន្ត​សេសសល់​នៅ​ក្នុង​សង្គមខ្មែរ​ជារៀង​រហូត​មក។ ដោយហេតុថា​រឿង​មហាភារតៈ ភាគច្រើនមិន​ត្រូវ​បាន​គេចងចាំ​ដូច​សាច់​រឿង​រាមកេរ្តិ៍ (រឿងរាមាយណៈ ជាភាសាខ្មែរ) ដូច្នេះហើយ មាន​ជនជាតិខ្មែរ​យើង​មិន​ច្រើនទេ ដែល​យល់ដឹង​ពីរឿងមហាភារតៈនេះ ហើយ​ចំនួន​អ្នក​ដែល​អាច​បកស្រាយ​ពីស្នាដៃ​សិល្បៈខ្មែរ តាំងពី​សម័យអង្គរ​ទាក់ទង​ទៅនឹង​រឿងនេះ ក៏​កាន់​តែ​មាន​តិច​តួច​ស្តួចស្តើង​ទៅទៀត។ ដោយសារ​តែមូលហេតុនេះ​ហើយ ទើប​វាគ្មិនរបស់យើង គឺលោក វ៉ា សុវណ្ណរដ្ឋ​ ​រៀបចំធ្វើបទបង្ហាញនេះឡើង ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ឲ្យកាន់តែប្រសើរ អំពីទំនាក់ទំនងនៃដំណើររឿងមហាភារតៈ នៅក្នុងសិល្បៈ និងសង្គមខ្មែរ ក៏ដូចជាស្វែងយល់នូវទស្សនវិជ្ជានិង ខ្លឹមសារអប់នៃរឿងនេះ ។
វ៉ា សុវណ្ណរដ្ឋ សិក្សាផ្នែកវិស្វករព័ត៌មានវិទ្យា ពីសាលាតិចណូ និងរៀនបន្តបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក Software Engineering ពីសាលា Politecnico di Torino ប្រទេសអុីតាលី ។ លោក ធ្លាប់ធ្វើជាគ្រូបង្រៀនផ្នែកកុំព្យូទ័រ នៅសាលាតិចណូ​ អស់រយៈពេលជាច្រើនឆ្នាំ។ សព្វថ្ងៃ លោកកំពុងធ្វើការផ្នែក Data Analysis នៅក្រុមហ៊ុនឯកជនមួយ ហើយគាត់មានចំណាប់អារម្មណ៍ជាពិសេស ទៅលើផ្នែកសិល្បៈ វប្បធម៌ និងប្រវត្តិសាស្ត្រ ។ សុវណ្ណរដ្ឋ ធ្លាប់បានបកប្រែ និងចងក្រងសៀវភៅ ចំនួនពីរក្បាល ដែលមានចំណងជើងថា ស្ថាបត្យកម្មសកល និង អច្ឆរិយវត្ថុថ្មីរបស់ពិភពលោក និងបានចូលរួមក្នុងការងារស្ម័គ្រចិត្ត បកប្រែសៀវភៅឈុតប្រវត្តិសាស្ត្រ ស្តីអំពី ១០០ ប្រវត្តិវិទ្យាសាស្ត្រ ពីភាសាថៃ មកជាភាសាខ្មែរ បោះពុម្ពដោយអង្គការស៊ីប៉ា ។ លោកធ្លាប់បានចូលរួមរៀបចំការសម្ពោធសៀវភៅ មហាភារតៈ ជាភាសាខ្មែរ បកប្រែដោយលោក ធន់ ហ៊ិន​ ក្រោមការគាំទ្ររបស់ស្ថានទូតឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ លោកក៏ជាបុគ្គលមួយរូប ដែលមានទំនាក់ទំនងល្អ ជាមួយលោក ធន់ ហ៊ិន និងនាយកមជ្ឈមណ្ឌលអប់រំ នៃស្ថានទូតឥណ្ឌា នៅក្នុងការរៀបចំពិធីសម្ពោធសៀវភៅនេះ ដែលបានរៀបចំឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១៨។ ជាអកុសល មួយឆ្នាំបន្ទាប់មក លោក ធន់ ហ៊ិន បានទទួលមរណភាពនៅក្នុងឆ្នាំ២០១៩។ សូមស្វែងរកជីវប្រវត្តិរបស់លោក ធន់ ហ៊ិន នៅក្នុងតំណភ្ជាប់នេះ ។ ជាមួយនឹងចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរឿងទេវកថាដ៏អស្ចារ្យមួយនេះ លោកមានបំណងចង់ឲ្យរឿងនេះ បានជ្រួតជ្រាបនៅក្នុងស្រទាប់យុវជនខ្មែរនាសម័យបច្ចុប្បន្ននេះ។ ដោយហេតុថា រឿងមហាភារតៈ ត្រូវបានបកប្រែដោយ លោក ធន់ ហ៊ិន រួចរាល់ហើយនោះ ដូច្នេះ សុវណ្នរដ្ឋ បានដើរតួនាទីស្ម័គ្រចិត្ត ក្នុងការផ្សព្វផ្សាយរឿងដែលបានបកប្រែជាភាសាខ្មែរនេះ ឲ្យបានកាន់តែទូលំទូលាយ ទៅដល់ប្រជាជនដែលប្រហែលជាមិនទាន់បានដឹងអំពីរឿងនេះនៅឡើយ។ លោកក៏មាន Blog ផ្ទាល់ខ្លួន ដែលចែករំលែកចំណេះដឹងអំពី សិល្បៈ វប្បធម៌ និងប្រវត្តិសាស្ត្រ (sovannrath.wor...) ព្រមទាំងបានចែករំលេកប្រធានបទវប្បធម៌ របស់គាត់ជាមួយ Khmerenaissance www.yosothor.o... ។ បច្ចុប្បន្ន លោកនៅតែបន្តសិក្សាស្រាវជ្រាវ និងស្វែងយល់ អំពីទំនាក់ទំនង​ នៃរឿងមហាភារតៈ ជាមួយនឹងសិល្បៈ និងសង្គមខ្មែរ។

Опубликовано:

 

5 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
ПРИКОЛЫ НАД БРАТОМ #shorts
00:23
Просмотров 648 тыс.