Тёмный

#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃពុធ 

ការកើតជាថ្មី
Подписаться 142
Просмотров 90
50% 1

#ចំណងជើងវីដេអូ៖ «ព្រះបានទតឃើញវាហើយ» God Saw It
#រៀបរៀងឡើងដោយ Pastor Chris
#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០២៤។
«ព្រះបានទតឃើញវាហើយ» God Saw It
#អត្ថបទព្រះបន្ទូលដកស្រង់នេះរៀបរៀងឡើងដោយ Pastor Chris បង្រៀនអំពី «ជីវិតដ៏អស់កល្ប»
«ហើយ​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ។ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ជា​មរដក​អំពី​ព្រះ‌អម្ចាស់​មក ដ្បិត​អ្នក​រាល់​គ្នា​ជា​អ្នក​បំរើ​របស់​ព្រះ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់» (កូល៉ុស ៣:២៣-២៤)។
តើ​អ្នករាល់គ្នា​រស់​នៅ​ជា​រៀង​រាល់​ថ្ងៃ​ដោយ​របៀប​ណា? តើ​អ្នករាល់គ្នា​ដឹង​ទេ​ថា ​រាល់​សកម្មភាព​របស់​អ្នករាល់គ្នា រួម​ទាំង​គំនិត​ក្នុង​ចិត្ត​របស់​អ្នករាល់គ្នា ​ត្រូវ​បាន​មើល​ឃើញ​ដោយ​ព្រះដែរទេ? ដូច្នេះ អ្នករាល់គ្នាប្រហែលជាបានធ្វើអ្វីមួយ ដែលអ្នករាល់គ្នាគិតថា គ្មាននរណាម្នាក់កត់សម្គាល់ទេ។ ប៉ុន្តែព្រះបានទតឃើញវាហើយ។ ទ្រង់មើលឃើញអ្វីៗទាំងអស់។
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​គម្ពីរ​ចែង​ថា ពេល​យើង​បម្រើ យើង​គួរ​តែ​បម្រើ​ដល់​ព្រះ​ មិន​មែន​ចំពោះ​មនុស្ស​ឡើយ។ អ្នក​ដែល​នៅ​ជុំវិញ​អ្នក​រាល់គ្នា ប្រហែល​ជា​មិន​កត់​សម្គាល់​ការ​ខិត​ខំ​ និង​ការ​ឧស្សាហ៍​ព្យាយាម​របស់​អ្នក​រាល់គ្នាទេ ប៉ុន្តែ​ព្រះ​ទត​ឃើញ​ការនោះហើយ។ ទ្រង់ដឹង។
សូមស្រមៃថា អ្នករាល់គ្នាធ្វើការជាអ្នកបម្រើក្នុងភោជនីយដ្ឋាន ហើយរាល់ថ្ងៃអ្នករាល់គ្នាយកម្ហូបខ្លះទៅផ្ទះ ដោយមិនបានដឹងពីនិយោជករបស់អ្នករាល់គ្នាទេ។ ប៉ុន្តែនៅក្នុងចិត្តរបស់អ្នករាល់គញនា គំនិតរបស់អ្នករាល់គ្នានោះគឺថា «ម្ហូបនៅសល់តែប៉ុណ្ណឹង។ លើសនេះទៀត គ្មានអ្នកណាឃើញខ្ញុំយកម្ហូបនេះទេ!» ព្រះបានទតឃើញអ្នករាល់គ្នាហើយ!
តើ​ព្រះ​គិត​យ៉ាង​ណា​ចំពោះ​ទង្វើ​បែប​នេះ? ការនោះគឺខុស។ វាដូចជានៅពេលដែលអ្នករាល់គ្នា ធ្វើការនៅក្នុងស្ថាប័នមួយ ហើយបន្ទាប់មកអ្នករាល់គ្នាច្រលំរឿង ហើយលាក់វាពីចៅហ្វាយរបស់អ្នករាល់គ្នា។ ប៉ុន្តែអ្នករាល់គ្នាមិនអាចលាក់រឿងនោះពីព្រះបានទេ។ អ្វី​ដែល​អ្នករាល់គ្នា​ធ្វើ​ ត្រូវ​តែ​ថ្វាយចំពោះ​ព្រះអម្ចាស់។
ប្រសិន​បើ​អ្នករាល់គ្នា​ដឹង​ថា ​អ្វី​មួយ​មិន​ត្រឹម​ត្រូវ ហើយ​អ្នក​រាល់គ្នាបង្ហាញ​វា​ហាក់​ដូច​ជា​វា​ត្រូវ ព្រះគម្ពីរ​បាន​ចែងអំពី​អ្នករាល់គ្នាថា​ នោះ​ជា​អំពើ​បាប។
ចូរ​គិត​ថា​អ្នករាល់គ្នា​នឹង​ត្រូវ​ត្រង់ ហើយ​ដើរ​ដោយ​ត្រង់គ្រប់​ពេល ​ដោយ​មិន​ចាំបាច់ថា​មានអ្នក​ណា​ មើលឬអត់នោះ​ទេ។ អ្វីដែលសំខាន់បំផុតនោះគឺថា ព្រះកំពុងមើល។ ព្រះ​គម្ពីរ​ចែង​ថា​៖ ​«គ្មាន​អ្វី​កើត​មក ដែល​ទ្រង់​ទត​មិន​ឃើញ​នោះ​ឡើយ គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់​រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់» (ហេព្រើរ ៤:១៣)។
#សេចក្ដីអធិស្ឋាន
ឱព្រះវរបិតាជាទីគោរពអើយ កូនសូមអរព្រះគុណទ្រង់ ហើយរក្សាព្រះបន្ទូលទ្រង់ ដោយដឹងថាទ្រង់ នឹងនាំរាល់កិច្ចការទាំងឡាយមកជំនុំជំរះ គ្រប់ទាំងការសម្ងាត់ទាំងអស់។ កូនរស់នៅរាល់ថ្ងៃដោយសុចរិត ស្មោះត្រង់ និងស្មោះអស់ពីចិត្ត ធ្វើអ្វីៗគ្រប់យ៉ាងដូចទៅចំពោះទ្រង់ មិនមែនសម្រាប់មនុស្សទេ។ កូនសូមផ្គាប់ព្រះហឫទ័យទ្រង់ជានិច្ច នៅក្នុងព្រះបន្ទូល និងដោយព្រះបន្ទូល នៅក្នុងគំនិត ពាក្យសំដី និងសកម្មភាពរបស់កូន ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អេមែន! សូមព្រះប្រទានពរ!
#ការសិក្សាបន្ថែម៖ សុភាសិត ១៥:៣ MSG ទំនុកដំកើង ១៣៩:១-៤ សាស្ដា ១២:១៤ និងសុភាសិត ១៦:២ (ការកើតជាថ្មីកម្ពុជា)

Опубликовано:

 

1 июл 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
ЗЕНИТ - РОСТОВ: обзор матча
01:03
Просмотров 137 тыс.