Тёмный

#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃពុធ 

ការកើតជាថ្មី
Подписаться 142
Просмотров 87
50% 1

#ចំណងជើងវីដេអូ៖ «ចូររត់ដោយមានគោលបំណង» Run With Purpose
#រៀបរៀងឡើងដោយ Pastor Chris
#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤។
«ចូររត់ដោយមានគោលបំណង» Run With Purpose
#អត្ថបទព្រះបន្ទូលដកស្រង់នេះរៀបរៀងឡើងដោយ Pastor Chris បង្រៀនអំពី «ជីវិតដ៏អស់កល្ប»
«ដ្បិត​យើង​ទាំង​អស់​គ្នា ​ត្រូវ​ទៅ​នៅ​មុខ​ទី​ជំនុំ‌ជំរះ​របស់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​តាម​ការ​ដែល​បាន​ធ្វើ ពី​កាល​នៅ​ក្នុង​រូប‌កាយ​រៀង​ខ្លួន ទោះ​ល្អ​ឬ​អាក្រក់​ក្តី» (២កូរិនថូស ៥:១០)។
វាជារឿងសំខាន់ដែលពីពេលមួយទៅពេលមួយ អ្នករាល់គ្នាវាយតម្លៃខ្លួនឯង ដើម្បីប្រាកដថា អ្នករាល់គ្នាបានផ្តោតលើអ្វី ដែលព្រះអម្ចាស់បានត្រាស់ហៅអ្នករាល់គ្នាឱ្យធ្វើ។ យើងម្នាក់ៗមានគោលបំណង និងជោគវាសនាតែមួយគត់ដើម្បីបំពេញនៅក្នុងព្រះគ្រីស្ទ ហើយនៅថ្ងៃណាមួយ យើងនឹងត្រូវរៀបរាប់ទៅព្រះអម្ចាស់ ចំពោះអ្វីៗទាំងអស់ ដែលយើងបានធ្វើនៅពេលនៅលើផែនដីនេះ។
យោង​តាម​បទ​គម្ពីរ អ្នក​ដែល​បាន​ធ្វើ​ល្អ​នឹង​ទទួល​បាន​ការ​សរសើរ​ពី​ទ្រង់។ ពួកគេនឹងត្រូវបានផ្តល់រង្វាន់ឱ្យ។ នោះហើយជាមូលហេតុ ដែលព្រះវិញ្ញាណ តាមរយៈសាវកប៉ុល បានលើកទឹកចិត្ដយើងនៅក្នុង ១កូរិនថូស ៩:២៤ ដោយនិយាយថា៖ «តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​ពួក​អ្នក​ដែល​រត់​នៅ​ទី​ប្រណាំង គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ មាន​តែ​១​ទេ​ដែល​បាន​រង្វាន់ ដូច្នេះ ចូរ​រត់​បែប​ឲ្យ​បាន​រង្វាន់​ចុះ»។
ជីវិតគឺជាការប្រណាំងមួយ ហើយនៅក្នុងការប្រណាំងនៃជីវិតនេះ អ្នករាល់គ្នាត្រូវតែរត់តាមរបៀបដើម្បីឈ្នះរង្វាន់។ ចូររត់ដោយមានគោលបំណង។ កុំរស់នៅដូចជាគ្មានបញ្ហាអ្វីនោះឡើយ។ ព្រះគម្ពីបកប្រែ AMPC នៃខគម្ពីរខាងលើចែងថា «តើអ្នកមិនដឹងថានៅក្នុងការប្រណាំងមួយ អ្នករត់ប្រណាំងទាំងអស់ សុទ្ធតែប្រកួតប្រជែង ប៉ុន្តែ [មានតែម្នាក់] ប៉ុណ្ណោះដែលទទួលបានរង្វាន់? ដូច្នេះ ចូរ​រត់ [ការ​ប្រណាំង​របស់​អ្នករាល់គ្នា] ដើម្បី​ឲ្យ​អ្នក​រាល់គ្នាអាច​ចាប់កាន់ [រង្វាន់] ហើយ​បានវា​ជា​របស់​អ្នករាល់គ្នា»។
ចូររត់ដោយការតាំងចិត្ត ដើម្បីយកឈ្នះដោយភាពរុងរឿង ហើយបញ្ចប់វគ្គប្រណាំងរបស់អ្នករាល់គ្នា ដោយភាពរីករាយ។ សូម​ចងចាំ​ផ្នែក​មួយ​ នៃ​ពាក្យ​ទូន្មាន​របស់​ប៉ុល​នៅ​ក្នុង ២ធីម៉ូថេ ៤:៥។ គាត់​បាន​និយាយ​ថា​៖ តែ​ឯ​អ្នក ចូរ​ឲ្យ​មាន​គំនិត​នឹង‌ធឹង ក្នុង​គ្រប់​ការ​ទាំង​អស់​វិញ ចូរ​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​លំបាក ចូរ​ឲ្យ​អ្នក​ធ្វើ​ការ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ​ចុះ ព្រម​ទាំង​បំពេញ​ការ‌ងារ​របស់​ខ្លួន​គ្រប់​ជំពូក​ផង»។ គាត់​អាច​ផ្តល់​ដំបូន្មាន ​ដ៏​បំផុស​គំនិត​បែប​នេះ​ ដោយ​ទំនុកចិត្ត ដោយសារ​នោះ​ជា​ទីបន្ទាល់​របស់​គាត់ ។ គាត់​បាន​រត់​ដោយ​មាន​គោល​បំណង ហើយ​បាន​បង្កើត​ភស្តុតាងពេញលេញ​ អំពី​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់។
ប៉ុល​បាន​បញ្ចប់​ការ​ប្រណាំង​របស់​គាត់​ដោយ​ភាព​រុងរឿង ហើយ​បាន​ថ្លែង​ទីបន្ទាល់​ថា «ដ្បិតខ្ញុំកំពុងតែត្រូវច្រួចចេញ ឯពេលវេលាដែលខ្ញុំត្រូវលាទៅ ក៏បានមកដល់ហើយ។ ខ្ញុំបានត‌យុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្ដីជំនឿទៅហើយ។ ពីនេះទៅមុខ នឹងមានមកុដនៃសេចក្ដីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះ‌អម្ចាស់ដ៏ជាចៅ‌ក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ មិនមែនដល់ខ្ញុំតែម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកណាដែលចូលចិត្តនឹងដំណើរទ្រង់យាងមកវិញនោះដែរ» (២ធីម៉ូថេ ៤:៥-៨)។
យើងកំពុងធ្វើដំណើរនេះក្នុងគោលបំណងកាន់តែស៊ីជម្រៅ។ ចូររក្សាសេចក្ដីពិតនេះជានិច្ចនៅចំពោះមុខអ្នករាល់គ្នា ហើយវានឹងបម្រើជាពន្លឺ ដឹកនាំក្នុងរបៀបរស់នៅរបស់អ្នករាល់គ្នា។ ហាលេលូយ៉ា!
#សេចក្ដីអធិស្ឋាន
ឱព្រះវរបិតាជាទីគោរពអើយ កូនតាំងចិត្តយ៉ាងស្មោះស្ម័គ្រ និងប្តេជ្ញាបំពេញគោលបំណងរបស់ព្រះអង្គ សម្រាប់ជីវិតរបស់កូន ហើយបញ្ចប់វគ្គប្រណាំងរបស់កូន ដោយសិរីរុងរឿង។ កូនរត់ការប្រណាំងនេះដោយឧស្សាហ៍ព្យាយាម រស់នៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ ហើយដឹកនាំដោយប្រាជ្ញារបស់ព្រះអង្គ ដើម្បីបង្កើតផលដ៏អស់កល្បជានិច្ច និងកិច្ចការនៃសេចក្តីសុចរិត នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អេមែន! សូមព្រះប្រទានពរ!
#ការសិក្សាបន្ថែម៖ ១កូរិនថូស ៩:២៤ ២កូរិនថូស ៥:១០ និង កូល៉ុស ៣:២៣-២៤ (ការកើតជាថ្មីកម្ពុជា)

Опубликовано:

 

26 июн 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее