Тёмный

#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃសុក្រ 

ការកើតជាថ្មី
Подписаться 141
Просмотров 93
50% 1

#ចំណងជើងវីដេអូ៖ «ការកសាងភាពងាយដឹងខាងវិញ្ញាណ» Building Spiritual Sensitivity
#រៀបរៀងឡើងដោយ Pastor Chris
#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤។
«ការកសាងភាពងាយដឹងខាងវិញ្ញាណ» Building Spiritual Sensitivity
#អត្ថបទព្រះបន្ទូលដកស្រង់នេះរៀបរៀងឡើងដោយ Pastor Chris បង្រៀនអំពី «ជីវិតដ៏អស់កល្ប»
«ព្រះ‌បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូលបង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់ទូលបង្គំ​ផង» (ទំនុកដំកើង ១១៩:១០៥)។
មានមនុស្សជាច្រើន ដែលព្រងើយកន្តើយ នឹងបញ្ហាខាងវិញ្ញាណ ហើយដោយសារហេតុផលនោះ ពួកគេត្រូវបានរងទុក្ខដោយវិបត្តិនៃជីវិត ហើយដើរទៅមុខដោយភាពច្របូកច្របល់។ ដូច្នេះ វាជារឿងសំខាន់ ក្នុងការកសាង ភាពងាយដឹងខាងវិញ្ញាណ របស់អ្នករាល់គ្នា។ ដើម្បីឱ្យវាកើតឡើង អ្នករាល់គ្នាត្រូវតែសិក្សា និងយល់ពីព្រះបន្ទូល ដើម្បីដឹងពីគំនិតរបស់ព្រះ។
២ ធីម៉ូថេ ២:១៥ ចែងថា «ចូរ​ខំ​ប្រឹង​នឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ជា​មនុស្ស​ដែល​បាន​ល្បង​ល​ជាប់​ហើយ ជា​អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​កាត់​ស្រាយ​ព្រះ‌បន្ទូល​ នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម‌ត្រូវ»។ ដូចគ្នាផងដែរ នៅពេលអ្នករាល់គ្នាសិក្សាព្រះបន្ទូល ចូរបង្ហាត់ខ្លួនអ្នករាល់គ្នា ឱ្យធ្វើសកម្មភាពភ្លាមៗ។ នេះ​គួរ​តែ​ជា​ធម្មជាតិ ​សម្រាប់គ្រីស្ទាន​គ្រប់​រូប ពី​ព្រោះ​យើង​ជា​អ្នក​ធ្វើ​តាម​ព្រះបន្ទូល (យ៉ាកុប ១:២២)។
តាមរយៈការឆ្លើយតបភ្លាមៗ ចំពោះព្រះបន្ទូលរបស់ព្រះ នោះអ្នករាល់គ្នាកំណត់ស្មារតីរបស់អ្នករាល់គ្នា ដើម្បីទទួលស្គាល់ឥទ្ធិពលនៃព្រះបន្ទូល នៅក្នុងជីវិតរបស់អ្នករាល់គ្នា។ វិធីនោះ នៅពេលដែលអ្នករាល់គ្នា ប្រឈមមុខនឹងបញ្ហា អ្នករាល់គ្នាឆ្លើយតបដោយព្រះបន្ទូល។ អ្នករាល់គ្នាបញ្ចេញសេចក្តីជំនឿ របស់អ្នករាល់គ្នា។ ការអនុវត្តនេះ បង្ហាត់ស្មារតីរបស់អ្នករាល់គ្នាឱ្យតម្រឹម និងឆ្លើយតបចំពោះព្រះយ៉ាងខ្ជាប់ខ្ជួន ជាជាងការចុះចាញ់ នឹងការបង្គាប់បញ្ជាខាងសាច់ឈាម។
ម្យ៉ាងទៀត ក្នុងការបង្ហាត់ខ្លួនអ្នករាល់គ្នា ឱ្យមានភាពងាយដឹងខាងវិញ្ញាណ អ្នករាល់គ្នាត្រូវតែបំពេញ ដោយព្រះវិញ្ញាណជារៀងរាល់ថ្ងៃ។ សូមដាក់បញ្ចូលការអធិស្ឋានដោយព្រះវិញ្ញាណ ទៅក្នុងទម្លាប់ខាងវិញ្ញាណរបស់អ្នករាល់គ្នា។ ១កូរិនថូស ១៤:១៤ ចែងថា «បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ដទៃ នោះ​គឺ​ជា​វិញ្ញាណ​ខ្ញុំ​ដែល​អធិស្ឋាន តែ​ឥត​មាន​ប្រយោជន៍​ដល់​ប្រាជ្ញា​ខ្ញុំ​សោះ»។​
ការអធិស្ឋានជាភាសាដទៃ ឬការអធិស្ឋានដោយព្រះវិញ្ញាណ បង្កើនភាពងាយដឹងខាងវិញ្ញាណរបស់អ្នករាល់គ្នា ដោយសារវាពាក់ព័ន្ធនឹងព្រះវិញ្ញាណបរិសុទ្ធ ដែលផ្តល់ពាក្យសម្រាប់និយាយ ដល់វិញ្ញាណរបស់អ្នករាល់គ្នា។ ពេល​អ្នករាល់គ្នា​និយាយ​ភាសា​ដទៃ នោះ​គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ​ដឹកនាំ​ការ​បង្ហាញ​វិញ្ញាណ​របស់​អ្នករាល់គ្នា។ វិញ្ញាណរបស់អ្នករាល់គ្នា តាមរយៈដំណើរការនេះ រៀនដើម្បីដំណើរការ ក្រោមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនភាពងាយដឹង ដល់ការដឹកនាំរបស់ព្រះ។
#ការប្រកាស
នៅពេលខ្ញុំសិក្សា និងសញ្ជឹងគិតលើព្រះបន្ទូល វិញ្ញាណរបស់ខ្ញុំមានលក្ខខណ្ឌ ដើម្បីឆ្លើយតបយ៉ាងរហ័ស ចំពោះព្រះបន្ទូលរបស់ព្រះ ការណែនាំ ការបំផុសគំនិត យោបល់ និងគំនិតរបស់ទ្រង់។ ម្យ៉ាងទៀត ភាពងាយដឹងខាងវិញ្ញាណរបស់ខ្ញុំ ត្រូវបានកើនឡើង និងខ្ពស់ឡើង ដោយសារខ្ញុំពេញដោយព្រះវិញ្ញាណជានិច្ច ដោយអធិស្ឋាននៅក្នុងព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំមានការយល់ឃើញ មានការយល់ដឹង និងពោរពេញដោយព្រះវិញ្ញាណនៃប្រាជ្ញា សម្រាប់ការបើកសំដែង ដើម្បីដឹង និងដើរតាមព្រះហឫទ័យ ដ៏ល្អឥតខ្ចោះរបស់ព្រះនៅថ្ងៃនេះ និងជានិច្ចកាល ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អេមែន! សូមព្រះប្រទានពរ!
#ការសិក្សាបន្ថែម៖ យ៉ាកុប ១:២២ រ៉ូម ៨:២៦ និង ១កូរិនថូស ១៤:២ (ការកើតជាថ្មីកម្ពុជា)

Опубликовано:

 

26 июн 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
Как похудеть на 10 кг ?!
07:06
Просмотров 573 тыс.
Как похудеть на 10 кг ?!
07:06
Просмотров 573 тыс.