Тёмный

រដូវក្តៅដ៏មរណៈមួយកំពុងកើតឡើង ជាមួយនឹងផលចំណេញ តិចតួចបំផុតនៅក្នុងសមរភូមិរវាងរុស្ស៊ី និងអ៊ុយក្រែន 

KH Samray News
Подписаться 23 тыс.
Просмотров 11 тыс.
50% 1

យោងតាមកាសែតThe Wall Street Journal នៅពេលដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនបានអូសបន្លាយដល់រដូវក្តៅទី3 របស់ខ្លួន ខ្សែជួរមុខចង្ងាយជាង 1000 គីឡូម៉ែត្រ (700 ម៉ាយ) នៅតែជាទិដ្ឋភាពនៃការបង្ហូរឈាមដ៏សាហាវ។ កងទ័ពរបស់អ៊ុយក្រែន ដែលថ្មីៗនេះបានបញ្ឈប់ការរុលទៅមុខដ៏គ្រោះថ្នាក់របស់រុស្ស៊ី ហើយឥឡូវនេះកំពុងធ្វើការវាយលុកទៅក្នុងភូមិនានា នៅតាមព្រំដែនភាគឦសានរបស់ខ្លួន។
ទន្ទឹមនឹងនេះដែរ នៅចម្ងាយជាង 300 គីឡូម៉ែត្រ ទៅភាគអាគ្នេយ៍ កងកម្លាំងរុស្ស៊ីកំពុងឆ្ពោះទៅរកផ្លូវផ្គត់ផ្គង់ដ៏សំខាន់ ដែលគាំទ្រដល់ការការពារ របស់អ៊ុយក្រែន ទៅលើទីក្រុងដែលបានឡោមព័ទ្ធនៅក្នុងតំបន់នោះ។ សង្រ្គាមនេះត្រូវបានគេរំពឹងថានឹងកើនឡើងកាន់តែខ្លាំង ជាពិសេសនៅក្នុងរដូវកាលខាងមុខនេះ ដោយមនុស្សរាប់ពាន់នាក់ទាំងសងខាងអាចនឹងត្រូវបាត់បង់ជីវិត ដោយគ្មានដំណោះស្រាយច្បាស់លាស់។
សម្រាប់អ៊ុយក្រែន បន្ទាប់ពីការវាយលុកមិនបានសម្រេចកាលពីរដូវក្តៅមុន គោលដៅភ្លាមៗ គឺប្រើប្រាស់អាវុធលោកខាងលិចដែលទើបទទួលបានថ្មីៗ ដើម្បីការពារទីតាំងរបស់ពួកគេ។ ម៉្យាងវិញទៀត រុស្ស៊ីហាក់ដូចជាកំពុងប្រកាន់ខ្ជាប់នូវវិធីសាស្រ្តលះបង់ជីវិតទាហាន ដើម្បីទទួលបានផលចំនេញបន្តិចម្ដងៗ របស់ខ្លួន។ ដោយមន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ុយក្រែនម្នាក់បញ្ជាក់ថា រុស្ស៊ីមិនមានកងទ័ពគ្រប់គ្រាន់សម្រាប់វាយលុកអោយកាន់តែខ្លាំងទៅក្នុងទីក្រុង Kharkiv នោះទេ ព្រោះការធ្វើបែបនេះនឹងធ្វើឱ្យផ្នែកជួរមុខផ្សេងទៀតរបស់ពួកគេចុះខ្សោយ។

Опубликовано:

 

5 июл 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 7   
@TholTouch-lk8hb
@TholTouch-lk8hb 5 дней назад
❤❤❤❤❤❤❤❤
@sineourtsineourt8255
@sineourtsineourt8255 4 дня назад
អ៊ុយក្រែស៊ូៗ🇺🇦🇺🇦🇺🇦💖💖💖🌹🌹🌹👍👍👍
@TholTouch-lk8hb
@TholTouch-lk8hb 5 дней назад
❤❤❤❤❤❤
@sare3505
@sare3505 5 дней назад
សង្ឃឹមថារុស្ស៊ីនិងចិនជា 2:46 អ្នកដើរតួគ្រប់គ្រងពិភពលោកនិងច្រានអាមេរិកអោយធ្លាក់ចុះដើម្បីកុំឲ្យសង្គ្រាមលើពិភពលោកផ្ទុះច្រើនពេកព្រោះតែទីផ្សារសេដ្ឋកិច្ចរបស់អាមេរិកអួតតែពីរឿងគ្រឿងសភាវុធដើរញោះញុងបង្កជម្លោះឲ្យគេឈ្លោះគ្នាប្រទេសមួយបែកបាក់ជាពីរជាបីដើម្បីតែភាពចំណេញនៃទីផ្សារសេដ្ឋកិច្ចអាវុធរបស់វានេះហើយសណ្ដានអាមេរិក
@SengMony-qi7my
@SengMony-qi7my 5 дней назад
កងទ័ពរូស្ស៊ីជាកងទ័ពខ្លាំង
@moeuntheara9112
@moeuntheara9112 5 дней назад
❤❤❤❤❤❤❤❤
Далее
How Many Balloons Does It Take To Fly?
00:18
Просмотров 25 млн
How Many Balloons Does It Take To Fly?
00:18
Просмотров 25 млн