Тёмный

រោគសញ្ញាឈឺក្បាល [1] - ប្រភេទនៃរោគសញ្ញា (Headache-1 : Types of Headache) 

IMATOKU CAMBODIA Channel
Подписаться 21 тыс.
Просмотров 58 тыс.
50% 1

Опубликовано:

 

25 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 47   
@SarunYorn-p6k
@SarunYorn-p6k 2 дня назад
ឈឺខ្លាំងខ្ទុកៗតែម្តងមូលហេ តុអ្វីអ្នកគ្រូ
@Chounyen
@Chounyen 15 дней назад
ខ្ញុំមានជំងឺប្រកាំង តើវាធ្ងន់ធ្ងរទេអ្នកគ្រូបើខ្ញុំមិនឆាប់ព្យាបាល😢 ធ្វើការទាំងឈឺ ១ថ្ងៃចូល WC 3-4 ដងក្នុង១ថ្ងៃ វាកើតឡើង១អាទិត្យហើយអ្នកគ្រូ😢🙏
@រៀនរស់ជាមួយបញ្ហា
តើព្យបាលម៉េចដែរបាទ
@runbou3485
@runbou3485 2 года назад
អរគុណអ្នកគ្រូចែកចំណេះ
@IMATOKUCAMBODIAChannel
@IMATOKUCAMBODIAChannel 2 года назад
អរគុណច្រើន 🥰🥰
@gta5sdnmoero924
@gta5sdnmoero924 Год назад
អ្នកគ្រូខ្ញុំ ឈឺក្បាលហើយនិងឈឺកងងុយគេងម៉េចវិញអ្នកគ្រូ🥺
@IMATOKUCAMBODIAChannel
@IMATOKUCAMBODIAChannel Год назад
អាការៈឈឺក្បាលអាចជារោគសញ្ញានៃជំងឺជាច្រើន ដែលត្រូវការការពិនិត្យលម្អិតលើរោគសញ្ញាផ្សេងទៀត។ សូមពិចារណាដល់ឥរិយាបថនៅពេលគេងថាមានលក្ខណៈកើយខ្នើយខ្ពស់ពេក ឬ គេងលើពូកដែលទន់ខ្លាំងពេកឬទេ។ អាការៈងងុយគេងនៅពេលថ្ងៃ ក៏អាចបញ្ជាក់ថាដំណេកនៅពេលយប់គឺមិនបានគ្រប់គ្រាន់។ ម្យ៉ាងទៀត ទោះក្នុងភាគរយតិច ប្រសិនបើអាច សូមពិនិត្យឈាមដើម្បីមើលមុខងារក្រពេញក (ក្រពេញដែលកើតជាពកក)។
@PovKon-dp8vs
@PovKon-dp8vs Год назад
ជំរាបសួរអ្នកគ្រូ ខ្ញុំឈឺក្បាលជាប្រចាំហេីយធ្វេីអោយថប់ទ្រូង អស់កំលាំង ស្ពឹកស្រពន់ដៃជេីងតេីដោយសារកត្តាអ្វីដែរអ្នកគ្រូ🙏
@IMATOKUCAMBODIAChannel
@IMATOKUCAMBODIAChannel Год назад
រោគសញ្ញាឈឺក្បាលអាចបណ្ដាលមកពីកត្តានិងមូលហេតុច្រើន ដូច្នេះ សូមទទួលកាពិនិត្យលម្អិតជាមួយគ្រូពេទ្យ ព្រោះរោគសញ្ញាទាំងនេះអាចមានមូលហេតុពីជំងឺតែមួយ ឬ ជំងឺផ្សេងគ្នា ដែលត្រូវវិនិច្ឆ័យតាមការពិនិត្យរាងកាយ ពិនិត្យឈាមឬថតកាំរស្មីអ៊ិច។ល។
@PhatPanha-q4s
@PhatPanha-q4s Месяц назад
តេីបងបានព្យាបាលហើយឬនៅបង ហើយវាជាជំងឺអ្វីបង
@chemsreypov218
@chemsreypov218 3 года назад
ខ្ញុំមិនដែលឈឺក្បាលតាំងពីក្មេងមកតែមួយរយះនេះខ្ញុំគេងមិនសូវលក់ភ្ងាក់ម៉ោង១ ឬ២ មើលទូរស័ព្ទឬក៏បញ្ឈរភ្នែកទល់ភ្លឺហើយក៏មានអារម្មណ៍ថាឈឺក្បាលតែមិនខ្លាំងទេ តែមានរម្មណ៍ថា តឹងក្នុងក្បាល តឹងថ្ងាស ភ្នែក ចុករ៉ោយ ភ្នែក ជាដើម ញាំថ្នាំបំបាត់ការឈឺចាប់ពីរបីថ្ងៃជាប់គ្នាក៏មិនបាត់ តើវាបណ្តាលមកពីអ្វីដែរ
@IMATOKUCAMBODIAChannel
@IMATOKUCAMBODIAChannel 3 года назад
នោះអាចបណ្ដាលមកពីការប្រើភ្នែកសំឡឹងកញ្ចក់ទូរស័ព្ទយូរពេក។ កាំរស្មី Blue light ពីទូរស័ព្ទអាចធ្វើអោយភ្នែកនឿយហត់ និងរំខានដល់ដំណេក។ ប្រសិនបើអាចសម្រាកភ្នែក និង អាចគេងលក់បានស្រួល អាការៈឈឺក្បាលក៏នឹងបាត់ទៅដោយឯកឯងដែរ។ ម្យ៉ាងទៀត មិនគួរប្រើថ្នាំបំបាត់ឈឺក្បាលញឹកញាប់ទេ ព្រោះអាចធ្វើអោយឈឺក្បាលកាន់តែងាយកើតឡើង។
@chemsreypov218
@chemsreypov218 3 года назад
@@IMATOKUCAMBODIAChannel បើអញ្ជឹងវាមិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេមែនទេខ្ញុំមានការបារម្មណ៍ព្រោះមិនដែលមានអាការះបែបហ្នឹង
@IMATOKUCAMBODIAChannel
@IMATOKUCAMBODIAChannel 3 года назад
@@chemsreypov218 បើតាមការរៀបរាប់អំពីអាការៈ នោះជាអាការៈមកពីភាពតានតឹងឬនឿយហត់ផ្នែករាងកាយដោយសារការគេងមិនសូវលក់។ ដូច្នេះ គួរដោះស្រាយបញ្ហាដំណេក ជាជាងអាការៈបន្ទាប់បន្សំផ្សេងទៀត។
@chemsreypov218
@chemsreypov218 3 года назад
@@IMATOKUCAMBODIAChannel ចា៎អរគុណច្រើន🙏
@bigshare-sh
@bigshare-sh 2 года назад
សួស្តីលោកគ្រូ តើឈឺក្បាល និង រួយ ក ខ្លាំង មានមូលហេតុអ្វីដែរ(បញ្ជាក់ សម្ពាធឈាម,តេសជាតិស្កគឺធម្មតា)ហើយគួរប្រើថ្នាំអ្វីខ្លះ?
@IMATOKUCAMBODIAChannel
@IMATOKUCAMBODIAChannel 2 года назад
ជម្រាបសួរ ដំបូង សូមគិតមើលថាតើឥរិយាបថនៅពេលគេងមិនកំពុងដាក់បន្ទុកខ្លាំងលើកឬក្បាលទេ។ ទម្លាប់ដែលអាចធ្វើអោយរួយកមួយទៀត គឺការសំឡឹងមើលទូរស័ព្ទឬកុំព្យូទ័រយូរពេក។ ប្រសិនបើទាំងនេះមិនមែនជាមូលហេតុ សូមសាកល្បងប្រើកៅអៀកបិទបំបាត់ឈឺនិងរួយសាច់ដុំ មួយរយៈពេល។ ប្រសិនបើមិនធូរស្បើយទេ សូមទទួលការពិនិត្យពីគ្រូពេទ្យជំនាញឆ្អឹង ព្រោះអាចនឹងត្រូវថតកាំរស្មីអ៊ិចជាដើម។ 😊
@គិតសំណាង-ទ5ភ
អ្នកគ្រូពេលខ្ញុំកំពុងហាត់ប្រាណស្រាប់តែឈឺក្បាលផ្នែកខាងក្រោយតែម្ដងតើវាបណ្ដាលមកពីអ្វីអ្នកគ្រូ?
@IMATOKUCAMBODIAChannel
@IMATOKUCAMBODIAChannel Год назад
សុំទោសដែលឆ្លើយតបយឺត 🙏 ការស្វែងរកមូលហេតុអាចនឹងត្រូវសង្កេតទៅលើអាការៈផ្សេងៗទៀតនិងរបៀបហាត់ប្រាណ។ មូលហេតុមួយនៃការឈឹក្បាលក្រោយហាត់ប្រាណ អាចជាការខ្សោះជាតិទឹកខ្លាំង ក្រោយការបែកញើស។ ដូច្នេះ សូមសាកល្បងយកចិត្តទុកដាក់លើការបំពេញជាតិទឹកអំឡុងពេលហាត់ប្រាណ។ ប្រសិនបើអាការៈមិនប្រែប្រួល គឺត្រូវស្វែងរកមូលហេតុផ្សេងទៀត។
@VannakNget
@VannakNget 10 месяцев назад
ជំរាបសួរអ្នកគ្រូ ខ្ញុំឈឺក្បាល២ថ្ងៃ១ដង តេីមកពីមូលហេតុអ្វីដែរអ្នកគ្រូ តេីមានថ្នាំព្យាបាលទេអ្នកគ្រូ អគុណ
@IMATOKUCAMBODIAChannel
@IMATOKUCAMBODIAChannel 9 месяцев назад
ឈឺក្បាលអាចជារោគសញ្ញានៃជំងឺជាច្រើន ដូច្នេះ ចាំបាច់ត្រូវពិនិត្យរោគសញ្ញាផ្សេងទៀត នៅមន្ទីរពេទ្យឬគ្លីនិក។ ម្យ៉ាងទៀត ការប្រើប្រាស់ឱសថបំបាត់ការឈឺចាប់ញឹកញាប់ខ្លាំងពេក ក៏អាចជាមូលហេតុធ្វើឱ្យអាការៈឈឺក្បាលកើតឡើងកាន់តែញឹកញាប់។
@ouspheaphoneshop978
@ouspheaphoneshop978 Год назад
សុំសួនាក់គ្រូ លោកប៉ារបស់ខ្ញុំគាត់ឈឺចង្កេះខ្លាំងហើយឆ្អឹងកន្លែងចង្កេះគាត់និងឆ្អឹងខ្នងគឺលាន់ទាំងអស់ ពេលដើរឺអង្អុយគឺលាន់ ទៅពេទ្យព្យាបាលមិនបាត់សោះ តើមានវិធីណាអាចជួយគាត់ពីជំងឺនេះបានទេនាក់គ្រូ...? សូមជួយឆ្លើយតបប្អូនផង 😢😭🙏🙏
@IMATOKUCAMBODIAChannel
@IMATOKUCAMBODIAChannel Год назад
សុំទោសដែលឆ្លើយតបយឺត 🙏 តើមានការថតកាំរស្មីអ៊ិចទេ ហើយតើគ្រូពេទ្យប្រាប់ថាជាជំងឺអ្វី មុននឹងចាប់ផ្ដើមព្យាបាល?
@LeeCiimonn8168
@LeeCiimonn8168 5 месяцев назад
មានវិធីព្យាបាលទេ
@langdarling4950
@langdarling4950 Год назад
ប៉ាខ្ញុំគាត់មានជំងឺទឹកនោមផ្អែមគាត់ឈឺក្បាលនឹងក្អករាល់ថ្ងៃតើអាចទិញថ្នាំឲ្យគាត់ពិសារបានទេ?ព្រោះគាត់ឧស្សាហ៌ក្អកឈឺក្បាលជាញឹកញាប់
@IMATOKUCAMBODIAChannel
@IMATOKUCAMBODIAChannel Год назад
ចំណុចសំខាន់ទីមួយ គឺ គួរតាមដានព្យាបាលជំងឺទឹកនោមផ្អែមឱ្យបានជាប់លាប់ពីគ្រូពេទ្យជំនាញ។ ជំងឺទឹកនោមផ្អែមតែមួយគឺអាចនាំមកនូវជំងឺផ្សេងៗទៀត ដូច្នេះ រាល់រោគសញ្ញាដែលកើតឡើង គួរជូនដំណឹងដល់គ្រូពេទ្យប្រចាំ និង សុំការណែនាំ។ ចំណុចសំខាន់ទីពីរ គឺគួរស្វែងរកមូលហេតុនៃអាការៈឈឺក្បាលនិងក្អក។ ការទិញថ្នាំ "បំបាត់" ឈឺក្បាលនិងក្អក គឺគ្រាន់តែជាការទប់ស្កាត់មិនឱ្យអាការៈកើតឡើង ប៉ុន្តែ មិនបានព្យាបាលមូលហេតុជាជំងឺណាមួយឡើយ។ ដូចខាងលើដែរ អាការៈឈឺក្បាលនិងក្អករ៉ាំរ៉ៃអាចជារោគសញ្ញានៃជំងឺណាមួយដែលទាក់ទងនឹងជំងឺទឹកនោមផ្អែម ដូច្នេះ សូមពិគ្រោះជាមួយគ្រូពេទ្យប្រចាំជាមុនសិន មុននឹងសម្រេចចិត្តទិញថ្នាំច្រើនមុខដែលអាចត្រឹមបំបាត់អាការៈជាបណ្ដោះអាសន្ន។
@langdarling4950
@langdarling4950 Год назад
@@IMATOKUCAMBODIAChannel អរគុណគ្រូពេទ្យដែលបានប្រាប់ខ្ញុំសុំសំណួរមួយទៀតហេតុអ្វីបានជាអ្នកជំងឺទឹកនោមផ្អែមគាត់គេងមិនបានលក់ស្កប់ឬអាចនិយាយបានថាគេងមិនលក់តែម្តងតើមកពីមូលហេតុអ្វី?ហើយធ្វើដូចម្តេចទើបអាចព្យាបាលការគេងមិនលក់បែបនេះទៅ?ខ្ញុំអាណិតប៉ាណាស់គាត់គេងមិនលក់សឹងតែរាល់យប់
@IMATOKUCAMBODIAChannel
@IMATOKUCAMBODIAChannel Год назад
​@@langdarling4950 អ្នកជំងឺទឹកនោមផ្អែមងាយនឹងកើតមានអាការៈពិបាកគេងលក់ ដោយសារមូលហេតុច្រើន ដូចជា រោគសញ្ញាជំងឺទឹកនោមផ្អែមមានស្រេកទឹក នោមច្រើន ឆាប់ឃ្លាន ស្ពឹកឬឈឺដៃជើង ជាដើម ដូច្នេះ អាការៈទាំងនេះអាចកើតឡើងនៅពេលយប់ដែរ ធ្វើឱ្យរំខានដល់ដំណេក។ ម្យ៉ាងទៀត ករណីរូបរាងធាត់ ខ្លាញ់នៅកអាចធ្លាក់ចុះសង្កត់ផ្លូវដង្ហើម ធ្វើឱ្យគេងមិនស្កប់។ ដើម្បីកែលម្អបញ្ហានេះ ដំបូង គួរកំណត់ពេលវេលាគេងនិងភ្ញាក់ឱ្យបានទៀងទាត់ ជាពិសេស ពេលវេលាភ្ញាក់នៅពេលព្រឹក។ អាចសាកល្បងបង្កើនការហាត់ប្រាណឬធ្វើចលនារាងកាយនៅពេលថ្ងៃ។ រៀបចំកន្លែងគេង កុំឱ្យមានពន្លឺខ្លាំងពេក ឬ ក្ដៅ ឬ រងាពេក។ បញ្ចប់អាហារពេលល្ងាច យ៉ាងហោចណាស់2ម៉ោងមុនចូលគេង។ ចៀសវាងពិសាស្រាមុនចូលគេង។ ករណីសង្កេតឃើញមានខ្លាញ់ច្រើននៅផ្នែកក គឺជាស្ថានភាពដែលគួរព្យាយាមបញ្ចុះទម្ងន់រាងកាយទាំងមូល។ ការគេងមិនលក់ឬពិបាកគេង អាចធ្វើឱ្យជាតិស្ករក្នុងឈាមកើនជាងធម្មតា ដូច្នេះ សូមយកចិត្តទុកដាក់ព្យាបាលអាការៈគេងមិនលក់ ស្របពេលនឹងការព្យាបាលជំងឺទឹកនោមផ្អែមផងដែរ។ 😊
@brohoo6166
@brohoo6166 3 года назад
ខ្ញុំឈឺក្បាលជារាថ្ញែបងស្រីហើយឈឺខ្លះណាស
@IMATOKUCAMBODIAChannel
@IMATOKUCAMBODIAChannel 3 года назад
មូលហេតុអាចជា 1 ធ្លាប់ប្រើថ្នាំបំបាត់ឈឺចាប់ញឹកញាប់ខ្លាំងពេកកន្លងមក 2 ទម្លាប់រស់នៅមិនសូវល្អ ដូចជា ប្រើភ្នែកច្រើនពេក គេងមិនគ្រប់គ្រាន់ ញុំាទឹកតិច អារម្មណ៍តានតឹងជានិច្ច 3 ឈឺក្បាលអាចជារោគសញ្ញានៃជំងឺមួយចំនួន សូមប្អូនសាកល្បងអនុវត្តវិធីបន្ធូរភាពតានតឹងនៃរាងកាយនិងស្មារតី ដូចជា ចៀសវាងប្រើថ្នាំបំបាត់ឈឺចាប់ញឹកញាប់ពេក គេងអោយបានគ្រប់គ្រាន់ ញុំាទឹកអោយបានគ្រប់គ្រាន់ លំហែអារម្មណ៍ដោយហាត់ប្រាណប្រហែល30នាទីនៅពេលព្រឹក ប្រសិនបើនៅតែមិនបាត់ សូមទទួលការពិនិត្យនៅមន្ទីរពេទ្យ ព្រោះក្រែងមានជំងឺណាមួយដែលយើងមិនបានដឹងខ្លួន
@projectwildrift1705
@projectwildrift1705 3 года назад
ការឈឺក្បាល ទាក់ទងនឹងការមានសក់ច្រើនដែរអត់បង?
@IMATOKUCAMBODIAChannel
@IMATOKUCAMBODIAChannel 3 года назад
1 សក់ច្រើនអាចទាក់ទងនឹងអរម៉ូន ដូច្នេះ បើការឈឺក្បាលកើតឡើងដោយសារអរម៉ូន នោះបើយើងមើលពីក្រៅទៅហាក់ដូចជាទាក់ទងនឹងសក់ច្រើន ប៉ុន្តែ ទំនាក់ទំនងពិតប្រាកដនោះគឺ អរម៉ូន ឬ បញ្ហាផ្សេង។ 2 ឈឺក្បាលអាចកើតឡើងដែរ នៅពេលស្បែកក្បាលមិនសូវមានសុខភាពល្អ ប៉ុន្តែនោះគឺជាការឈឺស្រគាតាមសរសៃនៅក្បាល នៅពេលយើងប៉ះត្រូវ។ ហើយបើស្ទាបស្បែកក្បាលត្រង់កន្លែងឈឺហាក់ដូចជាគ្រើម នោះអាចជាជំងឺរើម។
@projectwildrift1705
@projectwildrift1705 3 года назад
@@IMATOKUCAMBODIAChannel អរគុណច្រើនបង
@tkstudio5924
@tkstudio5924 Год назад
អ្នកគ្រូខ្ញុំចេះតែមានអារម្មណ៍ស្ពឹកខាងក្នុង ដូចអួលៗ ហើយវិលមុខតិចៗប៉ុន្តែមានអារម្មណ៍សេសឺរហូត ពេលខ្លះឆាប់ឈឺក្បាល
@IMATOKUCAMBODIAChannel
@IMATOKUCAMBODIAChannel Год назад
ជំងឺជាច្រើនមានទំនាក់ទំនងនឹងទម្លាប់រស់នៅ និង របបអាហារ ដូច្នេះ សូមទទួលការពិនិត្យនិងសាកសួរបន្ថែមពីគ្រូពេទ្យ ដើម្បីស្វែងរកឃើញនូវមូលហេតុ និង ចាប់ផ្ដើមការព្យាបាលដែលផ្ដល់ប្រសិទ្ធភាពខ្ពស់។
@sarinck2169
@sarinck2169 2 года назад
កូនខ្ញុំឈឺក្បាលលណ្ខៈខួប(ទី១)តើមានដំណោះស្រាយទេអ្នកគ្រូ(ឈឺពេលយប់ម៉ោង១១-១២នឹងម៉ោង១យប់)
@IMATOKUCAMBODIAChannel
@IMATOKUCAMBODIAChannel 2 года назад
តើបានពិគ្រោះជាមួយគ្រូពេទ្យអំពីអាការៈឈឺក្បាលរ៉ាំរ៉ៃដូចនេះហើយឬនៅ?
@_.fairynn
@_.fairynn Год назад
ជម្រាបសួរលោកគ្រូប្រសិនបើខ្ញុំឈឺក្បាលហើយស្រវាំងភ្នែកនិងចុកកតើវាបណ្តាលមកពីអ្វីលោកគ្រូ?!
@IMATOKUCAMBODIAChannel
@IMATOKUCAMBODIAChannel Год назад
អាចមានមូលហេតុច្រើនខ្លាំង ដែលត្រូវការការពិនិត្យដោយឧបករណ៍។ រោគសញ្ញាទាំងនេះអាចមកពីជំងឺមួយ ឬ មកពីជំងឺច្រើនផ្សេងគ្នា។ ដូច្នេះ សូមស្វែងរកគ្រូពេទ្យដែលអាចពិគ្រោះជំងឺនិងទទួលការពិនិត្យបានច្បាស់លាស់។ 😊
@ghko7838
@ghko7838 2 года назад
បើខ្ញុំវិញចេះតែស្ពឹកក្នុងក្បាលនិងឈឺក្នុងក្បាលខ្លះ
@IMATOKUCAMBODIAChannel
@IMATOKUCAMBODIAChannel 2 года назад
ប្រសិនបើជាការស្ពឹកឬឈឺលក្ខណៈញឹកញាប់និងរ៉ាំរ៉ៃ(1សប្ដាហ៍3ដងឡើងទៅ) គួរពិគ្រោះរោគសញ្ញាជាមួយគ្រូពេទ្យ ហើយអាចនឹងត្រូវទទួលការពិនិត្យរូបភាពCT ឬ MRI ដើម្បីមើលផ្នែកខាងក្នុងនៃខួរក្បាល។ ក្រោយដឹងជំងឺច្បាស់លាស់ ការប្រើថ្នាំព្យាបាលអាចបង្ហាញប្រសិទ្ធភាពឆាប់រហ័ស 😊
@ghko7838
@ghko7838 2 года назад
បាទអគុណលោកគ្រូ
@LamKimlin
@LamKimlin Год назад
អ្នកគ្រូជំងឺប្រកាំងនឹងធ្ងន់ធ្ងរអត់
@IMATOKUCAMBODIAChannel
@IMATOKUCAMBODIAChannel Год назад
មានកម្រិតស្រាល ដល់ ធ្ងន់ ប៉ុន្តែ មានលក្ខណៈរ៉ាំរ៉ៃ មិនងាយជាសះស្បើយដាច់ទេ ព្រោះឈឺក្បាលរើឡើងម្ដងៗ ឬ ញឹកញាប់ទៅតាមអ្នកជំងឺម្នាក់ៗ។ កម្រិតស្រាល អាចបំបាត់អាការៈឈឺក្បាលដោយថ្នាំបំបាត់ឈឺចាប់ធម្មតា។ ករណីធ្ងន់ ត្រូវប្រើថ្នាំសម្រាប់ជំងឺប្រកាំង។ ករណីណាក៏ដោយ អ្នកជំងឺត្រូវសម្គាល់ថាកត្តាអ្វីខ្លះដែលភ្ញោចឱ្យអាការៈឈឺក្បាលរើឡើង ឧទាហរណ៍ គេងច្រើនពេក គេងមិនគ្រប់គ្រាន់ លឺសម្លេងខ្លាំងៗ ។ល។ ហើយត្រូវចៀសវាងកត្តាទាំងនោះ កុំឱ្យអាការៈឈឺក្បាលរើឡើង។
@chornsomphos7141
@chornsomphos7141 2 года назад
តើជំងឺក្រពះអាចបណ្ដាលឲយើងឈឺក្បាលអត់អ្នកគ្រូ
@IMATOKUCAMBODIAChannel
@IMATOKUCAMBODIAChannel 2 года назад
គ្រប់សរីរាង្គក្នុងខ្លួនយើងអាចមានទំនាក់ទំនងនឹងគ្នា ឧទាហរណ៍ ប្រសិនបើរលាកក្រពះឬពោះវៀន ដល់កម្រិតក្ដៅខ្លួន កម្ដៅនោះអាចធ្វើអោយឈឺក្បាល ឬ អាចមានទំនាក់ទំនងគ្នាតាមផ្លូវផ្សេងទៀត។ ផ្ទុយទៅវិញ ការឈឺក្បាលដែលកើតឡើងរ៉ាំរ៉ៃ ហើយឧស្សាហ៍ធ្វើអោយគេងមិនលក់ញឹកញាប់និងមានអារម្មណ៍តានតឹង នោះអាចជាមូលហេតុធ្វើអោយឈឺក្រពះវិញ។ល។ ជាសំខាន់ គឺគួរស្វែងរកជំងឺជាមូលហេតុចម្បង តើជាជំងឺក្រពះ ឬ ជាជំងឺឈឺក្បាល។ 😊
Далее
Скинь той самой ❤️‍🔥
00:15
Просмотров 17 тыс.