Тёмный
No video :(

អាហារ៨មុខជំនួយសួតរបស់អ្នក | 8 foods to help the lungs 

KC Life TV
Подписаться 112 тыс.
Просмотров 22 тыс.
50% 1

អាហារ៨មុខជំនួយសួតរបស់អ្នក
បើនិយាយពីសួតរបស់យើង វាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យរាងកាយរបស់យើងដំណើរការបានយ៉ាងល្អ។ លើសពីនេះទៅទៀតសួតរបស់យើងត្រូវស្រូបចូលមិនត្រឹមតែខ្យល់ប៉ុណ្ណោះទេ ក៏ប៉ុន្តែមានសារធាតុគ្រោះថ្នាក់មួយចំនួនដូចជាខ្យល់ដែលមានជាតិពុល បរិយាកាសណាដែលមានជាតិតកង្វក់ ឬក៏ផ្សែងបារីជាដើម។
ដោយឡែកការបំពុលទាំងនេះកើតឡើងបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្លូវដង្ហើម ដែលធ្វើឲ្យសួតមានបញ្ហាចុះខ្សោយ និងបង្កឲ្យមានជំងឺផ្សេង មានដូចជា ជំងឺហឺត រលាកទងសួត។ ហេតុដូច្នេះ វិធីល្អដើម្បីធ្វើឱ្យសួតអ្នកមានសុខភាពល្អគឺតាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់ និងញ៉ាំរបបអាហារដែលល្អសម្រាប់សួតរបស់អ្នក។
តួយ៉ាងរបបអាហារទាំងនោះ នឹងជួយឲ្យសួតរបស់អ្នកដំណើរការបានល្អ ថែមទាំងជួយអ្នកឱ្យចៀសផុតពីជម្ងឺណាមួយ។ ដូច្នេះប្រសិនបើអ្នកចង់លើកកម្ពស់សុខភាពសួតអ្នក បង្វែរអារម្មណ៍ ក៏ដូចជាណែនាំ អាហារមួយចំនួន ដែលមានសុខភាពល្អ នឹងជួយឲ្យសួតរបស់អ្នកមានសុខភាពដូច្នេះដែរ៕
១. ផ្លែប៉ោម
តាមការស្រាវជ្រាវបានឲ្យដឹងថា សួតដែលមានសុខភាពល្អ សុទ្ធតែមានវីតាមីន C E និង beta-carotene ខ្ពស់ដែលសារធាតុទាំងអស់នេះមាននៅក្នុងផ្លែប៉ោម។ ផ្លែប៉ោមមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរដែលជួយឱ្យសួតរបស់អ្នកមានសុខភាពល្អ។
២. គ្រាប់ Walnuts
គ្រាប់ Walnuts គឺជាប្រភពដ៏អស្ចារ្យនៃអាស៊ីតខ្លាញ់ និងអូមេហ្គា-៣ ។ ការទទួលទានពួកវាមួយក្តាប់អាចជួយប្រឆាំងនឹងជំងឺហឺត និងស្ថានភាពផ្លូវដង្ហើមផ្សេងៗ។ សារធាតិអាស៊ីតខ្លាញ់អូមេហ្គា-៣ ត្រូវបានគេគិតថាជាសារធាតុចិញ្ចឹមប្រឆាំងនឹងការរលាកជាមួយនឹងឥទ្ធិពលការពារក្នុងជំងឺរលាកផ្សេងផងដែរ។
៣. ផ្លែប៊ឺរី
Acai និង blueberry គឺជាប្រភពយ៉ាងសំខាន់ ដែលមានប្រសិទ្ធភាពបំផុតដែលជួយឱ្យសួតរបស់អ្នកមានសុខភាពល្អ។ ពួកវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាវីតាមីនសេដែលជួយប្រឆាំងនឹងកោសិកាដែលបំផ្លាញរ៉ាឌីកាល់សេរីដូច្នេះដែរ។
៤. ម្ទេសហុយ cayenne
សារធាតុ Capsaicin ដែលនៅក្នុងម្ទេសហុយ cayenne បានជួយយ៉ាងសកម្មក្នុងការ រំញោចយ៉ាងខ្លាំង និងការពារភ្នាសរំអិលពីផ្លូវដង្ហើមផ្នែកខាងលើ ព្រមទាំងខាងក្រោម។ វាជាការល្អបំផុតក្នុងការញុំម្ទេសហុយ cayenne ដែលជាប្រភពដ៏អស្ចារ្យ ក្នុងការជួយសួតរបស់អ្នកផងដែរ។
៥. ខ្ញី
ផ្លែខ្ញីមិនត្រឹមតែប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ថែមទាំងជួយបន្សាបជាតិពុល និងលុបបំបាត់ជាតិពុលពីសួតយ៉ាងស័ក្តិសិទ្ធិផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាជួយក្នុងការបន្ធូរការកកស្ទះចរាចរខ្យល់និងធ្វើឱ្យឈាមរត់ទៅកាន់សួតកាន់តែប្រសើរឡើង ជួយជម្រុញដល់សុខភាពសួតបានកាត់តែប្រសើរ ។
៧. ខ្ទឹមស
សារធាតុដែលមាននៅក្នុងខ្ទឹមសមានផ្ទុកសារជាតិ flavonoids ដែលជួយជម្រុញដល់ការផលិត Glutathione ដែលជួយបង្កើនការលុបបំបាត់ជាតិពុល និងសារជាតិដែលអាចបង្កទៅជាជំងឺមហារីក ហេតុដូច្នេះ វាជួយឱ្យសួតរបស់អ្នកដំណើរការកាន់តែវិសេស។
៨. ទឹក
គ្មានអ្វីដែលល្អនិងមានប្រសិទ្ធភាពជាងទឹកនោះទេ។ ទឹកគឺជាប្រភព និងវិធីដ៏ល្អបំផុត ការជួយដំណើរសរីរាង្គ ក្នុងរាងកាយរបស់អ្នក។ លើសពីនេះទៅទៀតសួតងាយនឹងរលាកនិងបង្កើនការរលាក ហេតុដូច្នេះអ្នកត្រូវផឹកទឹកពី ៦ ទៅ ៨ កែវដើម្បីរក្សាជាតិទឹកឱ្យបានល្អ។
#HealthyFood #យល់ដឹងពីសុខភាព

Опубликовано:

 

26 апр 2021

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 4   
@bourun790
@bourun790 2 года назад
អគុណបង👏
@sreyoun1020
@sreyoun1020 2 года назад
🙏🙏🙏
@kongkearmet62
@kongkearmet62 Год назад
អាហារខុសគ្នាទាំងអស់ ស្តាប់ណាមួយឲ្យពិតទៅបើខុសគ្មានត្រូវគ្នាសោះដូឆ្នេះ? វីដេអូខ្លះប្រើ រមៀត ខ្លះប្រើខ្ញី ខ្លះខ្ទឹមស ខ្ទឹមបារាំង ខ្លះស្ពៃក្កោប ស្ពៃក្រហម តែត្រង់ទឹកគឺត្រូវ១
@musickhd2672
@musickhd2672 2 года назад
ទី៦ មិនមាន
Далее
Мухочирон эхтиёт бошед!
01:31
Просмотров 117 тыс.
아이스크림으로 진짜 친구 구별하는법
00:17
ជម្ងឺរលាកសួត
12:11
Просмотров 15 тыс.