Тёмный

២៩៨. បុណ្យខួបកំណើត ​(ភ្លេងសុទ្ធ) ច្រៀងដោយៈ ឃុំ ប៉ុណ្ណាដែត និពន្ធទំនុកច្រៀងៈ មាស ស៊ីថុល 

Kenny S. Meas
Подписаться 29 тыс.
Просмотров 725
50% 1

ថតនិងកាត់តៈ អេង វុទ្ធី
ប្រគុំតន្រ្តីៈ ពិភពថ្មី
ចាងហ្វាងផលិតកម្មៈ ជា ចននី
បុណ្យខួបកំណើត(Happy Birthday)
១. Happy Birth, Happy Birthday(ពីរដង) សូមស្វាគមន៍មិត្តភក្ដិទាំងអស់ ជាកិត្តិយសបុណ្យកំណើតខ្ញុំ
ទាំងប្រុសទាំងស្រីបានមកជួបជុំ នៅក្នុងពីធីជប់លៀងសប្បាយ។
មានផ្កាជំនូនចំណី ជោគជ័យកិត្តិយសឧត្តម សេរីសួរស្ដីសុខុម បានជួបជុំមិត្តភក្ដិគ្រប់ប្រាណ មិត្តភក្ដិស្រែក
ច្រៀងបន្ទរ ច្រៀងជូនពរដោយចិត្តភក្ដី ញញឹមរាក់ទាក់រីករាយ នាំជ័យមង្គលថ្លៃថ្លា
ខ្លះជួយបាចផ្កាលើកជោគរាសី។
២. សូមស្វាគមន៍មិត្តភក្ដិទាំងអស់ ជាកិត្តិយសបុណ្យកំណើតខ្ញុំ ទាំងប្រុសទាំងស្រីបានមកជួបជុំ
នៅក្នុងពីធីជប់លៀងសប្បាយ។
បន្ទរ. មានម្ហូបភេសជ្ជះចំណី ទទួលដោយចិត្តរីករាយ អញ្ជើញផឹកស៊ីសប្បាយ ឈប់ខ្វល់ខ្វាយភ្លេចរឿងទុក្ខា
រួចហើយយើងនាំគ្នារាំ ជាមិត្តភាពតាមចិត្តមេត្រី យើងរាំលេងតាមដូរតន្រ្តី យើងរាំសប្បាយពេលរាត្រី
ទាំងប្រុសទាំងស្រីរាំកុំប្រកាន់ Happy Birth, Happy Birthday(ពីរដង)។
ចាប់ម្ដងទៀតពីៈ បន្ទរ. មានម្ហូបភេសជ្ជះចំណី.......
៣. សូមអរគុណមិត្តភក្ដិទាំងអស់ ផ្ដល់កិត្តិយសបុណ្យកំណើតខ្ញុំ ទាំងប្រុសទាំងស្រីកម្លោះក្រមុំ សូមអញ្ជើញរាំ
តាមចិត្តសប្បាយ តាមចិត្តសប្បាយ តាមចិត្តសប្បាយ Happy Birth, Happy Birthday(ពីរដង)៕

Опубликовано:

 

6 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 1   
Далее
Bro's Using 3 Weapons
00:36
Просмотров 3,6 млн