Тёмный

#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃអាទិត្យ 

ការកើតជាថ្មី
Подписаться 128
Просмотров 48
50% 1

#ចំណងជើងវីដេអូ៖ «ប្រាជ្ញាជាមួយនឹងសមត្ថភាពដ៏ខ្ពស់» Wisdom With Increased Capacity
#រៀបរៀងឡើងដោយ Pastor Chris
#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤។
«ប្រាជ្ញាជាមួយនឹងសមត្ថភាពដ៏ខ្ពស់» Wisdom With Increased Capacity
#អត្ថបទព្រះបន្ទូលដកស្រង់នេះរៀបរៀងឡើងដោយ Pastor Chris បង្រៀនអំពី «ជីវិតដ៏អស់កល្ប»
«ហើយ​ថា តាំង​ពី​ក្មេង​តូច​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​ទាំង​ប៉ុន្មាន ដែល​អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ ដែល​បាន​ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ​ផង (២ធីម៉ូថេ ៣:១៥)។
ប្រាជ្ញារបស់ព្រះត្រូវបានរុំព័ទ្ធ នៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ប្រាជ្ញា​គឺ​គ្រប់​ជ្រុងជ្រោយ ហើយ​នឹង​ដឹកនាំ​អ្នករាល់គ្នា ​ឆ្លងកាត់​គ្រប់​ទិដ្ឋភាព​នៃជីវិត។ សុភាសិត ៤:៧ បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ប្រាជ្ញា ដោយ​ធ្វើ​ឲ្យប្រាជ្ញា​ជា​ការ​ស្វែងរក​ចម្បង ​ក្នុង​ជីវិត​របស់​អ្នករាល់គ្នា។ ខគម្ពីរនិយាយថា «ប្រាជ្ញា​ជា​សំខាន់​លេខ​១ ដូច្នេះ​ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា​ចុះ អើ កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេងៗ នោះ​ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង»។​
បទគម្ពីរ ដូចដែលបានអាននៅក្នុងខគម្ពីរផ្ដើមរបស់យើង មានសមត្ថភាពពិសេស ក្នុងការធ្វើឱ្យយើង មានប្រាជ្ញា ឆ្ពោះទៅរកសេចក្ដីសង្រ្គោះ។ វាជាហេតុផលមួយ ដែលអ្នករាល់គ្នា ត្រូវតែសញ្ជឹងគិតអំពីព្រះបន្ទូល។ យ៉ូស្វេ ១:៨ AMPC និយាយថា​៖ «គម្ពីរ​ក្រឹត្យវិន័យ​នេះ​មិន​ត្រូវ​ចេញ​ពី​មាត់​អ្នករាល់គ្នា​ទេ ប៉ុន្តែ​អ្នករាល់គ្នា​ត្រូវ​រំពឹង​គិត​ទាំង​ថ្ងៃ​ទាំង​យប់ ដើម្បី​ឲ្យ​អ្នក​រាល់គ្នាអាច​ប្រតិបត្តិ​តាម ​គ្រប់​ទាំង​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ។ ពេល​នោះ អ្នក​រាល់គ្នានឹង​ធ្វើ​ផ្លូវ​អ្នករាល់គ្នាឲ្យ​បាន​ចម្រើនឡើង ហើយ​បន្ទាប់​មក​អ្នករាល់គ្នា ​នឹង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា ហើយ​ទទួល​បាន​ជោគ​ជ័យ»។
សូមកត់សម្គាល់ថា ខនេះនិយាយថា ការរំពឹងគិតលើព្រះបន្ទូល នឹងធ្វើឱ្យអ្នករាល់គ្នា មានភាពចម្រុងចម្រើន ហើយបណ្តាលឱ្យអ្នករាល់គ្នា ដោះស្រាយដោយប្រាជ្ញា។ នោះ​មាន​ន័យ​ថា​ការរំពឹងគិតលើព្រះបន្ទូល នឹង​ធ្វើ​ឱ្យ​អ្នករាល់គ្នា​យល់​ដឹង ​និងច្បាស់លាស់​។ កូល៉ុស ៣:១៦ «ចូរ​ឲ្យ​ព្រះ‌បន្ទូល​នៃ​ព្រះ‌គ្រីស្ទ បាន​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង ទាំង​បង្រៀន ហើយ​ទូន្មាន​គ្នា ដោយ​នូវ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ នឹង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង​ក្នុង​ចិត្ត​ថ្វាយ​ព្រះ ដោយ​ព្រះ‌គុណ»។​
នៅពេលអ្នករាល់គ្នាជ្រមុជខ្លួនអ្នករាល់គ្នា នៅក្នុងព្រះបន្ទូល កិនរំលាយសេចក្តីពិតរបស់ព្រះបន្ទូល ហើយអនុញ្ញាតឱ្យសេចក្ដីពិតនោះ ជ្រាបចូលទៅក្នុងវិញ្ញាណរបស់អ្នករាល់គ្នា នោះព្រះបន្ទូលនឹងធ្វើឱ្យអ្នករាល់គ្នា កាន់តែឆ្លាតវៃ និងពង្រីកសមត្ថភាព និងសេចក្ដីអង់អាចរបស់អ្នករាល់គ្នា។ វា​រំឭក​ពី​អ្វី​ដែល​ព្រះគម្ពីរ​បាន​ចែង​នៅក្នុង ២ពេត្រុស ១:២ ថា «សូម​ឲ្យ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត បាន​ចំរើន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​បាន​ស្គាល់​ព្រះ នឹង​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង»។
ពាក្យព្រះគុណ ឬសេចក្ដីសុខសាន្ត ចំរើនឡើង មានន័យថា ព្រះអាចប្រគល់ឱ្យអ្នករាល់គ្នា នូវទំនួលខុសត្រូវធំជាងនេះ ដោយសារអ្នករាល់គ្នាឆ្លាតជាងមុន។ ទ្រង់ជ្រាបថា ជាលទ្ធផលនៃប្រាជ្ញារបស់ទ្រង់ កំពុងការងារនៅក្នុងអ្នករាល់គ្នា អ្នករាល់គ្នានឹងធ្វើការវិនិច្ឆ័យ និងមានជម្រើសដ៏ត្រឹមត្រូវ។
#សេចក្ដីអធិស្ឋាន
ឱព្រះវរបិតាអើយ កូនសូមអរព្រះគុណ ចំពោះប្រាជ្ញាដែលមាននៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ពេល​កូនយក​ចិត្ត​ទុក​ដាក់​នឹង​បទ​គម្ពីរ នោះ​កូន​បើក​ខ្លួន​ឯង​ ឲ្យ​មាន​ប្រាជ្ញា​របស់ព្រះ​ជា​បន្ត​បន្ទាប់។ ព្រះបន្ទូលណែនាំជម្រើស និងសកម្មភាពរបស់កូន។ កូនមានការយល់ដឹងមិនធម្មតាទេ។ ការយល់ដឹងច្បាស់លាស់ ស៊ីជម្រៅ និងទទួលបានគំនិត ប្រធានបទ ស្ថានភាព និងអាថ៌កំបាំងភ្លាមៗ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អេមែន! សូមព្រះប្រទានពរ!
#ការសិក្សាបន្ថែម៖ ចោទិយកថា ៣០:១៩ យ៉ាកុប ១:៥ និង កូល៉ុស ៣:១៦ NLT (ការកើតជាថ្មីកម្ពុជា)​​

Опубликовано:

 

28 июн 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
На чем играют ПРО | Standoff 2
07:25
Просмотров 248 тыс.
DEFINITELY NOT HAPPENING ON MY WATCH! 😒
00:12
Просмотров 25 млн