Тёмный

#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃសុក្រ 

ការកើតជាថ្មី
Подписаться 128
Просмотров 17
50% 1

#ចំណងជើងវីដេអូ៖ «មានអារម្មណ៍ល្អ» មិនមានន័យថាមានពរនោះទេ “Feeling Good” Doesn’t Mean Being Blessed
#រៀបរៀងឡើងដោយ Pastor Chris
#ព្រះបន្ទូលនៃសេចក្ដីពិតសម្រាប់ថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០២៤។
«មានអារម្មណ៍ល្អ» មិនមានន័យថាមានពរនោះទេ “Feeling Good” Doesn’t Mean Being Blessed
#អត្ថបទព្រះបន្ទូលដកស្រង់នេះរៀបរៀងឡើងដោយ Pastor Chris បង្រៀនអំពី «ជីវិតដ៏អស់កល្ប»
«ដ្បិត​យើង​រាល់​គ្នា​ដែល​បំរើ​ព្រះ​ដោយ​វិញ្ញាណ ហើយ​អួត​តែ​ពី​ព្រះ‌គ្រីស្ទ​យេស៊ូវ ឥត​ទុក​ចិត្ត​និង​សាច់​ឈាម​ឡើយ នោះ​យើង​ជា​ពួក​កាត់​ស្បែក​ដ៏​ពិត» (ភីលីព ៣:៣)។
ខ្ញុំស្រឡាញ់ព្រះបន្ទូលរបស់ព្រះ! ព្រះបន្ទូលតែងតែច្បាស់ណាស់ អំពីរបៀបដែលយើងរស់នៅ របៀបបម្រើ និងថ្វាយបង្គំព្រះអម្ចាស់។ សូមសញ្ជឹងគិតមួយភ្លែត នូវអ្វីដែលយើងទើបតែបានអាន នៅក្នុងខគម្ពីរផ្ដើមរបស់យើង។ ខគម្ពីរនិយាយថា យើងជាពួកកាត់ស្បែក ដែលថ្វាយបង្គំព្រះដោយវិញ្ញាណ ហើយគ្មានទំនុកចិត្តលើសាច់ឈាមទេ។ ម្យ៉ាង​ទៀត ការ​គោរព​ប្រណិប័តន៍​របស់​យើង ​មិន​ជាប់​ពាក់ព័ន្ធ​នឹង «អារម្មណ៍» ឬ​ការ​បង្ហាញ​សាច់​ឈាម​នោះ​ទេ។
មនុស្សខ្លះច្រៀងចម្រៀងខ្លះ ដែលធ្វើអោយពួកគេ «មានអារម្មណ៍ល្អ» ហើយពួកគេគិតថា ពួកគេកំពុងទទួលបានពរ។ រាល់បទចម្រៀងដែលមិនមានបទគម្ពីរ មិនថាវាធ្វើឱ្យអ្នករាល់គ្នា មានអារម្មណ៍ល្អយ៉ាងណានោះទេ ក៏មិននាំមកនូវភាពប្រសើរឡើង ដល់ជីវិតរបស់អ្នករាល់គ្នាដែរ។
ជាឧទាហរណ៍ បទចម្រៀង «ព្រះចេស្ដារ ព្រះចេស្ដារ ព្រះចេស្ដារនៃថ្ងៃបុណ្យទី៥០ នៅតែមាននៅទីនេះ...»។ ប្រសិនបើអ្នករាល់គ្នាចូលចិត្ត ចូរច្រៀងវា ហើយ «ញាក់» ហើយគិតថាអ្នករាល់គ្នាកំពុងមានពរ។ អ្នករាល់គ្នាគ្មានបានពរទេ។ ព្រះគម្ពីរមិននិយាយអ្វីអំពី «ព្រះចេស្ដារនៃថ្ងៃបុណ្យទី៥០» នោះទេ។ មិនមានអ្វីដូចជាអំណាច Pentecostal នោះទេ។
ប៉ុន្តែ​គ្រីស្ទាន​មួយ​ចំនួន​​ច្រៀង​បទ​ចម្រៀង​បែប​នេះ ដោយ​សារ​វា​ធ្វើ​ឲ្យ​ពួក​គេ​ «មាន​អារម្មណ៍​ល្អ»។ អារម្មណ៍ល្អ និងទទួលបានពរ គឺមិនដូចគ្នានោះទេ។ ពេល​អ្នករាល់គ្នា​បាន​ពរ​ហើយ ជីវិត​អ្នករាល់គ្នា​នឹង​ប្រសើរ​ឡើង។ អ្នករាល់គ្នា​អាច​មាន​អារម្មណ៍​ល្អ ​ដោយ​គ្មាន​ការ​កែលម្អ​ជីវិត​របស់​អ្នក​រាល់គ្នា។
អ្នកខ្លះទៅព្រះវិហារ ដោយទន្ទឹងរង់ចាំតន្ត្រីដែលធ្វើឱ្យពួកគេរាំ។ ដូច្នេះ ពួក​គេ​រាំ​ហើយ​រាំ​រហូត​ដល់​បែក​ញើស ដោយ​គិត​ថា​គេ​សរសើរ​ព្រះ។ ការរាំតាមសាច់ឈាមបែបនេះ អាចធ្វើឲ្យអ្នករាល់គ្នាមានអារម្មណ៍ល្អ វាមិនមានន័យថាអ្នករាល់គ្នា ត្រូវបានប្រទានពរ ហើយថាព្រះទទួលយកវានោះទេ។
ការគោរពប្រណិប័តន៍ពិត គឺមកពីវិញ្ញាណ និងដោយវិញ្ញាណ។ មិននៅក្នុងសាច់ឈាមទេ។ សូមរំលឹកឡើងវិញនូវអ្វី ដែលយើងបានអាននៅក្នុងខគម្ពីរផ្ដើម របស់យើង។ ខគម្ពីរស្របនឹងព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ នៅក្នុងយ៉ូហាន ៤:២៣ ដែលថា «តែ​នឹង​មាន​ពេល​វេលា​មក ក៏​នៅ​ឥឡូវ​នេះ​ហើយ នោះ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ‌បង្គំ​ព្រះវរ‌បិតា ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត ពី​ព្រោះ​ព្រះវរ‌បិតា ទ្រង់​រក​ពួក​អ្នក​យ៉ាង​នោះ ឲ្យ​បាន​ថ្វាយ‌បង្គំ​ទ្រង់»។
សូម​កត់​សម្គាល់​ថា ព្រះមិន​បាន​មាន​បន្ទូល​ថា «ព្រះវរបិតា​ស្វែង​រក​អ្នក​ដែល​នឹង​រាំ​ដោយ​អស់​ពី​កម្លាំង ហើយ​ញើស​នៅ​កន្លែង​រាំ» នោះទេ។ ការគោរពប្រណិប័តន៍ពិត គឺធ្វើឡើងស្របតាមព្រះបន្ទូលរបស់ព្រះ និងដោយព្រះវិញ្ញាណបរិសុទ្ធ។
ដូច្នេះ ពេល​អ្នករាល់គ្នា​សរសើរដំកើង​ព្រះ ចូរ​ឲ្យ​ចិត្ត​អ្នករាល់គ្នា​ផ្ទៀង​តាម​នឹង​ទ្រង់។ សូមថ្វាយដល់ទ្រង់ នូវពាក្យដែលលើកដំកើងព្រះនាមទ្រង់-ពាក្យដែលស្របនឹងអង្គបុគ្គលទ្រង់ ចរិតលក្ខណៈ និងសេចក្តីស្រឡាញ់របស់ទ្រង់ ព្រះគុណទ្រង់ សេចក្តីមេត្តាករុណា ភាពបរិសុទ្ធ សេចក្តីសុចរិត និងភាពអស្ចារ្យរបស់ទ្រង់។ នោះ​ហើយ​ជា​អ្វី​ដែល​ផ្តល់​ពរ​ដល់​អ្នករាល់គ្នា និង​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ជីវិត​របស់​អ្នករាល់គ្នា។
#សេចក្ដីអធិស្ឋាន
ឱព្រះវរបិតាជាទីគោរពអើយ កូនសូមថ្លែងអំណរគុណចំពោះឯកសិទ្ធិ ព្រះពរ និងឱកាសដើម្បីថ្វាយបង្គំទ្រង់ដោយវិញ្ញាណ និងដោយសេចក្តីពិត ដោយដួងចិត្តដែលស្របតាមព្រះបន្ទូល និងព្រះហឫទ័យរបស់ទ្រង់។ វា​ជា​កិត្តិយស​ណាស់​ ដែល​បាន​ផ្តល់​ពាក្យ​សរសើរ​ ដែល​លើក​ដំកើង​ព្រះនាម​របស់ព្រះអង្គ ទ្រង់​គឺ​ជា​ស្តេច​ដ៏​អស្ចារ្យ​នៃ​ការ​ទាំង​អស់ ជា​ព្រះ​ពិត និង​សុចរិត​តែ​មួយ​គត់។ កូនស្រឡាញ់ទ្រង់ឥឡូវនេះនិងជាដរាបតទៅ។ អេមែន! សូមព្រះប្រទានពរ!
#ការសិក្សាបន្ថែម៖ យ៉ូហាន ៤:២៣-២៤ ទំនុកដំកើង ៩៥:៦ ទំនុកដំកើង ១០០:២ និងកូល៉ុស ៣:១៦ (ការកើតជាថ្មីកម្ពុជា)

Опубликовано:

 

3 июл 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
How to Get Closer to God • Transformed • Ep. 7
27:17
ШОКОЛАДКА МИСТЕРА БИСТА
00:44
Просмотров 1,1 млн
基督徒何來信心面對逆境? | 梁燕城
15:39
Просмотров 2,8 тыс.
ШОКОЛАДКА МИСТЕРА БИСТА
00:44
Просмотров 1,1 млн